ចាប់បានហើយ ឃាតករដែលរំលោភសម្លាប់ សិស្សសាលានោះ គឺត្រូវជាពូជីដូនមួយ ហើយថែមទាំងបានជួយសែងសពទៀត (មានវីដេអូ)
នៅព្រឹកវេលាម៉ោង៩ព្រឹក ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៨ សមត្ថកិច្ចចាប់ខ្លួនបានឃាតករដែលសម្លាប់យុវតីជាសិស្សសាលា ដោយបញ្ចូនទៅតុលាការហើយ។ ក្នុងនោះផងដែរអ្វីដែលធ្វើឱ្យសមត្ថកិច្ច និងប្រជាពលរដ្ឋហួសចិត្តនោះជនសង្ស័យបានមកឈរមើល និងជួយសែងសាកសពចេញពីកន្លែងកើតហេតុចូលទៅក្នុងផ្ទះជនរងគ្រោះទៀតផង ។
ក្នុងករណីខាងលើនេះត្រូវបានលោក តេង សាវុធ អធិការរងទទួលបន្ទប់ព្រហ្មទណ្ឌក្រុងបានលុងបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ ជា ដែន អាយុ៣៩ឆ្នាំ ជនជាតិគ្រឹង មុខរបរកសិករ ជាបុរសពោះម៉ាយលែងប្រពន្ធ២ឆ្នាំហើយ រស់នៅជាមួយប្អូនបង្កើតឈ្មោះប៉ក់ ឡុក ដែលមានផ្ទះក្បែរគ្នានឹងយុវតីដែលខ្លួនសម្លាប់ ។ លោកបានបញ្ជាក់ទៀតថា ករណីឃាត់ខ្លួនជនសង្ស័យខាងលើគឺក្នុងថ្ងៃកើតហេតុដែលយុវតីនោះស្លាប់ក្នុងវេលាម៉ោង៥រសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៨ ឃាត់ខ្លួនចំណុចផ្ទះយុវតីនោះតែម្តង ក្រោយពីឃាត់ខ្លួនបានសមត្ថកិច្ចបានស្រាវជ្រាវព័ត៌មានយ៉ាងលម្អិតជុំវិញកន្លែងកើតហេតុ ។
លោក តេង សាវុធ បានបញ្ជាក់ទៀតថា ជនសង្ស័យខាងលើសមត្ថកិច្ចក្រុងបានលុងបញ្ជូនខ្លួនទៅឱ្យសាលាដំបូងខេត្តរតនគិរីធ្វើការចោទប្រកាន់ ឬមិនចោទប្រកាន់ទៅលើចៅក្រមស៊ើបសួរ ។ បើតាមព័ត៌មានពីឪពុកក្មេងស្រីរងគ្រោះឈ្មោះ ពុធ អាត អាយុ៤២ឆ្នាំ ជនជាតិគ្រឹង បានឱ្យដឹងថា ជនសង្ស័យឈ្មោះ ជា ដែន នេះត្រូវជាប្អូនជីដូនមួយរបស់គាត់ យុវតីដែលត្រូវជាក្មួយរបស់ជនសង្ស័យហើយជនសង្ស័យចេញចូលផ្ទះគាត់ដោយសេរី ។
គួររំលឹកឡើងវិញផងដែរថា ហេតុការណ៍ភ្ញាក់ផ្អើលមួយ បានកើតឡើងដោយសារតែប្រទះឃើញ សពយុវតីសិស្សវិទ្យាល័យភូមិថ្មី ដេកស្លាប់ទាំងអក្រាតកាយ ក្នុងវាលស្មៅជាប់តូបលក់ចាប់ហួយ ស្ថិតក្នុងភូមិ៤ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី។ ក្នុងនោះផងដែរបើតាមឪពុកយុវតីរងគ្រោះ ឈ្មោះ ស៊ុត អាត់ ជនជាតិគ្រឹងរៀបរាប់ឲ្យដឹងថា កូនស្រីគាត់ឈ្មោះ អាត់ ស៊ីង អាយុ១៨ឆ្នាំ ជាសិស្សថ្នាក់ទី១២ រៀននៅវិទ្យាល័យ ហ៊ុន សែន ភូមិថ្មី ក្រុងបានលុង។

ពេលសមត្ថកិច្ចឃាត់ខ្លួនមកដល់អធិការជនសង្ស័យមិនបានសារភាពថា សម្លាប់យុវតីឈ្មោះ អាត់ ស៊ីញ អាយុ១៨ឆ្នាំ នោះទេតែព័ត៌មានគួឱ្យចាប់អារម្មទៅលើជនសង្ស័យរូបនោះទី១ នៅប្រហែលជាម៉ោង៧យប់ជនសង្ស័យបានទៅទិញស្រាបៀរ១កំប៉ុង និងដូរក្រវឹល១កំប៉ុងទៀតនៅតូបលក់របស់យុវតីរងគ្រោះយកទៅផឹកផ្ទះរបស់ខ្លួនស្របពេលយុវតីរងគ្រោះមកពីសាលាផងដែរដល់ពេលសមត្ថកិច្ចចាប់បានសួរជនសង្ស័យថា តើមានទៅទិញស្រាបៀរនៅតូបយុវតីដែរឬទេ? ជនសង្ស័យរូបនេះបានឆ្លើយបង្វែរដានថា អត់បានទៅទិញទេ ជនសង្ស័យនោះបានឆ្លើយថា ខ្លួនបានទៅទិញស្រាបៀរពីរកំប៉ុងនោះនៅភូមិ១ កាចាញ ពេលសមត្ថកិច្ចសួរដេញដោលយ៉ាងខ្លាំងទើបជនរងគ្រោះបានថា ទិញស្រានៅផ្ទះរងគ្រោះមែន ហើយមានចំណុចសំខាន់ៗជាច្រើនទៀតដែលធ្វើឱ្យសមត្ថកិច្ចមានការសង្ស័យ និងឈានទៅដល់ការដាក់បន្ទុកទៅលើជនសង្ស័យរូបនេះ ។
លោក តេង សាវុធ បានបញ្ជាក់ទៀតថា ជនសង្ស័យខាងលើសមត្ថកិច្ចក្រុងបានលុងបញ្ជូនខ្លួនទៅឱ្យសាលាដំបូងខេត្តរតនគិរីធ្វើការចោទប្រកាន់ ឬមិនចោទប្រកាន់ទៅលើចៅក្រមស៊ើបសួរ ។ បើតាមព័ត៌មានពីឪពុកក្មេងស្រីរងគ្រោះឈ្មោះ ពុធ អាត អាយុ៤២ឆ្នាំ ជនជាតិគ្រឹង បានឱ្យដឹងថា ជនសង្ស័យឈ្មោះ ជា ដែន នេះត្រូវជាប្អូនជីដូនមួយរបស់គាត់ យុវតីដែលត្រូវជាក្មួយរបស់ជនសង្ស័យហើយជនសង្ស័យចេញចូលផ្ទះគាត់ដោយសេរី ។
គួររំលឹកឡើងវិញផងដែរថា ហេតុការណ៍ភ្ញាក់ផ្អើលមួយ បានកើតឡើងដោយសារតែប្រទះឃើញ សពយុវតីសិស្សវិទ្យាល័យភូមិថ្មី ដេកស្លាប់ទាំងអក្រាតកាយ ក្នុងវាលស្មៅជាប់តូបលក់ចាប់ហួយ ស្ថិតក្នុងភូមិ៤ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី។ ក្នុងនោះផងដែរបើតាមឪពុកយុវតីរងគ្រោះ ឈ្មោះ ស៊ុត អាត់ ជនជាតិគ្រឹងរៀបរាប់ឲ្យដឹងថា កូនស្រីគាត់ឈ្មោះ អាត់ ស៊ីង អាយុ១៨ឆ្នាំ ជាសិស្សថ្នាក់ទី១២ រៀននៅវិទ្យាល័យ ហ៊ុន សែន ភូមិថ្មី ក្រុងបានលុង។
ឪពុកយុវតីរងគ្រោះប្រាប់បន្តថា កូនស្រីតែងតែដេកក្នុងតូបលក់ចាប់ហួយម្នាក់ឯង គឺមិនឡើងដេកផ្ទះនៅក្រោយជាមួយក្រុមគ្រួសារនោះទេ ហើយយប់កើតហេតុនេះ មិនមានឮសូរសំឡេងអ្វីគួរឲ្យចាប់អារម្មណ៍ដែរ ប៉ុន្តែចន្លោះម៉ោង៧-៨យប់រូបគាត់ចូលមកក្នុងលក់ហួយ មិនឃើញដូចសព្វដងក៏ដើររកជុំវិញផ្ទះ។
ឪពុកយុវតីរងគ្រោះបន្តថា លុះដល់ម៉ោង៣ទៀបភ្លឺ ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨ ស្រាប់តែឃើញដេកក្នុងវាលស្មៅក្បែរតូបលក់ចាប់ហួយ ទាំងអក្រាតកាយគួរអាណិតអាសូរ។ សូមជម្រាបថា រហូតដល់៧៖៤៥នាទី ព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ លោក ហាក់ ហ៊ន់ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តរតនគិរី ដឹកនាំសមត្ថកិច្ចនគរបាលជំនាញ នគរបាលមូលដ្ឋានអាវុធហត្ថមូលដ្ឋាន និងមន្ត្រីសុខាភិបាល ធ្វើកោសល្យវិច្ឆ័យរួចប្រគល់ឲ្យ ក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីជនជាតិ។
សមត្ថកិច្ចបានបញ្ជាក់ថា ករណីឃាតកម្មនោះ ជាករណីរំលោភសម្លាប់ ព្រោះសពគេឃើញមានស្នាមច្របាច់ក ហើយនៅកន្លែងកើតហេតុមានស្នាមប្រតាយប្រតប់គ្នាផងដែរ៕

Post a Comment