សារពីកូនកម្លោះបន្ទាប់ពីរៀបការរវាងបុរស ជាមួយបុរសមក ស្តាប់ហើយពិតជា.... (មានវីដេអូ)
មានអាពាហ៍ពិពាហ៍មួយបានប្រារព្ធធ្វើឡើងកាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៨ នៅគេហដ្ឋានកូនកម្លោះជនជាតិខ្មែរផ្ទាល់តែម្តង ។ កូនកម្លោះជនជាតិខ្មែរដែលបានសម្រេចរៀបអាពាហ៍ពិពាហ៍ជាមួយនឹងបុរសបរទេសជាជនជាតិបារាំង។ ដោយកូនកម្លោះរូបនេះមានឈ្មោះ លឹក ចន្ទរតនា អាយុ២៣ឆ្នាំ រស់នៅភូមិរការកណ្តាលទី២ សង្កាត់រការកណ្តាល ក្រុងក្រចេះ ជាកូនទី២ក្នុងចំណោមបងប្អូន៣នាក់ មានឱពុកជាគ្រូបង្រៀនចំណែកឯម្តាយជាអ្នកលក់ដូរ។
តែកូនកម្លោះម្នាក់នេះហាក់មិនសប្បាយចិត្តទាល់តែសោះ ប្រហែលជាមានរឿងអ្វីនៅពីក្រោយមង្គលការរបស់ពួកគេហើយ បានជាគាត់បានបង្ហោះសារដ៏ក្រៀមក្រំមួយក្នុងហ្វេសប៊ុករបស់គាត់ថា៖ " គ្រាន់តែរឿងប្រុសស្រលាញ់ប្រុសសោះ ប៉ះពាល់ដល់សង្គមខ្លាំងណាស់មែនទេ ទាំងដែរខ្ញុំ មិនមែនជាអ្នក សេពគប់គ្រឿងញៀន ក្មេងពាល លួច ឆក់ ប្លន់.."
កូនកម្លោះម្នាក់នេះបានបន្ថែមទៀតថា៖ "អាពាហ៍ពិពាហ៍ជាការព្រមព្រៀងរវាងមនុស្សពីរនាក់ ជាការសន្យាកាន់ដៃគ្នាដើរលើវិថីជីវិតរួមគ្នា ជាការត្រៀមខ្លួនទទួលយកលទ្ធផលវិជ្ជមានឬអវិជ្ជមាននៃក្តីស្រលាញ់ដែលខ្លួនជ្រើសរើសដូច្នេះ ហ៊ានទទួលនូវអ្វីដែលអ្នមសម្រេចចិត្ត ព្រោះការរស់នៅជីវិតរួមគ្នានេះយូរជាងរយះពេលដែលយើងធ្លាប់រស់នៅម្នាក់ឯង..!"
តើអ្នកទាំងអស់គ្នាយល់យ៉ាងណាដែរចំពោះការលើកឡើងរបស់កូនកម្លោះម្នាក់នេះ? តើគាត់ធ្វើដូចនេះខុសមែនទេ? តើវាប៉ះពាល់ដល់សង្គមខ្លាំងណាស់មែនរឺ?
Post a Comment