នៅសល់ ២៤ ខែទៀត ក្តីប្រាថ្នារបស់ រដ្ឋមន្ត្រីម៉ាំល្ហុង បានសម្រេចហើយ នេះក៏ដោយសារតែ...
ភ្នំពេញៈ ពីមួយឆ្នាំទៅមួយឆ្នាំរដ្ឋមន្ត្រី ម៉ាំល្ហុង លោក ម៉ៅ បូរ៉ា ដែលទើបតែបានប្រើរថយន្តកែច្នៃថ្មីមានឡូហ្គោខាងមុខម៉ាករ៉ុលរ៉យ ពណ៌លឿងស្រស់ ខាងក្រោយមានកញ្ចក់ថ្លាសម្រាប់ដាក់ម៉ាំល្ហុងឲ្យបានកាន់តែច្រើនជាងមុននោះ ឥឡូវលោកក៏គ្រោងពង្រីកមុខរបរបន្ថែមទៀត ដើម្បីចង់ឲ្យឆាប់បានសម្រេចក្តីប្រាថ្នាទិញផ្ទះវីឡាកូនកាត់តម្លៃប្រមាណជាង ៧ ម៉ឺនដុល្លារ។
ជាមុខរបរបន្តពីម្តាយមកជាង ២០ ឆ្នាំ លោក ម៉ៅ បូរ៉ា បានលក់ម៉ាំនៅក្រុងភ្នំពេញបានជិត ១ ទសវត្សរ៍ហើយ។
បុរសជាអ្នកលក់ម៉ាំល្ហុង ដែលធ្លាប់បានប្រើកង់ និងឈានដល់ម៉ូតូជិះឆ្វែលដឹកម៉ាំ ទៅលក់នៅតាមទីប្រជុំជននានាអមដោយឧបករណ៍បំពងសំឡេង និងតុបតែងកាយពាក់អាវធំកាលីបដូចតារាល្បី បានអភិវឌ្ឍខ្លួនមួយកម្រិតទៀតជារថយន្តប្រើគំនិតកែច្នៃថ្មីកាន់តែទាក់ទាញខ្លាំងជាងមុន នៅក្នុងមុខរបរចាស់ ដែលបានចាប់ផ្តើមតាំងពីឆ្នាំ ២០០៨ មក។
ថ្មីៗនេះ លោក បូរ៉ា បានបង្ហោះសារតាមហ្វេសប៊ុកបង្ហាញពីក្តីប្រាថ្នាចង់បានផ្ទះនៃក្ដីស្រមៃថា៖ «ខំឡើង បូរ៉ា គោលបំណងជិតបានសម្រេចហើយ ២៤ ខែទៀត បានទៅនៅហើយ។ អរគុណ បងប្អូនទាំងអស់គ្នា ដែលបានជួយទិញម៉ាំខ្ញុំរាល់ថ្ងៃ ទើបខ្ញុំបានហូបមកដល់ថ្ងៃនេះ»។
លោក ម៉ៅ បូរ៉ា បង្ហើបប្រាប់ភ្នំពេញ ប៉ុស្តិ៍ថា៖ «ជាការពិតណាស់បង ខ្ញុំចង់បានផ្ទះដូចជារូបដែលខ្ញុំបានបង្ហោះនោះមែន។ វាជាផ្ទះវីឡាកូនកាត់ខ្នាតតូច មានតម្លៃប្រមាណជាង ៧ ម៉ឺនដុល្លារនៃបុរី លឹម ឈាងហាក់ នៅម្តុំវត្តសំរោងអណ្តែត ដែលខ្ញុំបានទៅកក់ប្រាក់យកឈ្មោះមួយកន្លែងតាមរបៀបបង់បណ្តាក់ជាបណ្តើរៗហើយ»។
ទន្ទឹមនឹងការពុះពារចង់បានផ្ទះផ្ទាល់ខ្លួន ដែលផ្អែកលើប្រាក់ចំណូលបានពីរបរលក់ម៉ាំល្ហុង ដែលកាលពីដំបូងត្រឹមតែបណ្តើរកង់កញ្ចាស់តែងផ្កាជ័រ ចងក្រមាដឹកម៉ាំល្ហុង និងស្ពៃជ្រក់ ពពាយនាយលក់នៅតាមទីប្រជុំជន ក្រោយមកក៏ឡើងកាលីបជិះម៉ូតូ និងរ៉ឺម៉កកង់ ៣ ហើយជាចុងក្រោយនេះ បានប្រើរថយន្តកែច្នៃចំណាយទុនអស់ជាង ៥០០០ ដុល្លារ នោះ លោក ម៉ៅ បូរ៉ា បញ្ជាក់ទៀតថា៖ «ដើម្បីឆាប់សម្រេចក្តីប្រាថ្នាបានរស់នៅផ្ទះដែលស្រឡាញ់ខាងលើនេះ ខ្ញុំក៏ត្រៀមពង្រីកមុខរបរបន្ថែមទៀតជាច្រើនដែរ ដើម្បីផ្សំគ្នាជួយរកប្រាក់កើនជាងមុន ទើបអាចបង់ប្រាក់បណ្តាក់ ជាមួយនឹងធនាគារទៅលើតម្លៃផ្ទះបុរីខាងលើ។ ក្រៅពីម៉ាំល្ហុង ខ្ញុំមានលក់ស្ពៃជ្រក់ ឆៃប៉ូវ ផ្អក ប្រហុក និងមានទឹកដូងត្រជាក់ស្រស់ធម្មជាតិទៀតផង»។
មុខរបរលក់ម៉ាំល្ហុងដ៏ច្នៃប្រឌិតរបស់លោក ម៉ៅ បូរ៉ា រហស្សនាមថា «រដ្ឋមន្ត្រីម៉ាំល្ហុង» បានជួយចម្រុងចម្រើនជីវភាពគ្រួសារសាច់ញាតិលោកឡើងតាមលំដាប់។
លោក បូរ៉ា បន្តថា៖ «ខ្ញុំយល់ថា បើខ្ញុំគ្មានគំនិតច្នៃធ្វើអ្វីឲ្យប្លែក ដើម្បីទាក់ទាញគេទេ របរលក់ម៉ាំល្ហុងរបស់ខ្ញុំ ក៏នឹងមិនកើនឡើងជាងមុនដែរ»៕

Post a Comment