Header Ads

ញាក់សាច់ទ្រឺតៗ ពេលដឹងតម្លៃកង់ឡាន និងប្រេងម៉ាស៊ីនរបស់ ស្តេចប្រដាល់មិនដែលចាញ់ Floyd ដូរចេញម្តងៗ អាចទិញផ្ទះបាន១ល្វែងនៅខ្មែរ

បើតាម​ការ​បង្ហើប​ប្រាប់​ពី​សំណាក់​អ្នកជំនាញ​មើល​រថយន្ត​ឲ្យ Floyd លោក Obi Okeke ដែល​មាន​ងារ​ហៅ​ក្រៅ​ថា Dr Bugatti បាន​ឲ្យ​ដឹង​ថា រថយន្ត Bugatti ពណ៌​ក្រហម​របស់ Floyd ទាមទារ​ការ​ចំណាយ​លើ​របស់​កំប៉ិកកំប៉ុក​ជា​ច្រើន ។ ក្នុងនោះផងដែរបើតាម​ប្រភព​ព័ត៌មាន Ladbible បាន​ឲ្យ​ដឹង​ថា ស្តេច​ប្រដាល់​មិន​ដែល​ចាញ់ Floyd Mayweather ចំណាយ​លុយ​ច្រើន​សន្ធឹក​ក្នុង​ការ​ប្តូរ​ប្រេងម៉ាស៊ីន​ឲ្យ​រថយន្ត Bugatti របស់​ខ្លួន ។


រីឯលោក Floyd បាន​ប្រាប់​សារព័ត៌មាន​ថា «​រថយន្ត Bugatti របស់ Floyd ទើបតែ​ផ្លាស់​ប្តូរ​កង់​ថ្មី និង ប្តូរ​ប្រេងម៉ាស៊ីន​ហើយ​។ តើ​អ្នកដឹង​ដែរ​អត់ថា​វា​ថ្លៃ​យ៉ាងណា? គ្រាន់តែ​កង់​ពីរ​គូ​ថ្លៃ ៣៥០០០​ដុល្លារ និង​ប្រេងម៉ាស៊ីន​ប្តូរ​ម្តង​អស់​២៥០០០​ដុល្លារ​» ។


តាម​តម្លៃ​ទូទៅ​ដែល​ប្តូរ​ប្រេង​សម្រាប់​រថយន្ត​ធម្មតា​នៅ​អង់គ្លេស​គឺ​មិន​ដល់​២០០​ដុល្លារ​ទេ ។ តែ​សម្រាប់​រថយន្ត​ស្ព័​រលំ​ដាប់​មហាសេដ្ឋី​នេះ​វិញ​គឺ​កប់​តែ​ម្តង ។ ទោះបីជា​យ៉ាងណា​ក៏​ដោយ ក៏​វា​មិនមែន​ជា​បញ្ហា​សម្រាប់ Floyd ដែរ ។ លោក Dr Bugatti បាន​បន្ត​ទៀត​ថា សំបក​កង់​របស់​រថយន្ត​ប្រភេទ​នេះ​ត្រូវ​តែ​ប្តូរ​ចេញ​រាល់​បី​ឆ្នាំ​ម្តង បើ​ទោះបីជា​ជិះ​ច្រើន​ឬ​មិន​ជិះ​សោះ​ក៏​ដោយ ហើយមួយវិញទៀតមិន​ត្រឹមតែ​ថ្លៃ​ទេ តែ​ឆាប់​អស់​អាយុកាល​ទៀត។


គួរ​បញ្ជាក់​ផង​ដែរ​ថា Floyd គឺជា​កីឡាករ​ប្រដាល់​ដែល​វាយ​មិន​ដែល​ចាញ់ហើយ​រក​ប្រាក់​ចំណូល​បាន​ច្រើន​កប់​ពពក ។ លុយ​មិនមែន​ជា​បញ្ហា​សម្រាប់​រូបគេ​នោះ​ទេ ។ ដូចនេះ​ថ្លៃ​សេវា​ថែទាំ​រថយន្ត​ប៉ុន​នេះ​មិនមែន​ជា​បញ្ហា​ចោទ​សម្រាប់​គេ​នោះ​ទេ។ ហើយមួយវិញទៀតលោក Floyd ក៏មិនមែនមានតែឡានមួយគ្រឿងដែរ គឺមានច្រើនគ្រឿងទៀត ដូចដែលមានភ្ជាប់រូបភាពដូចខាងក្រោមនេះ៕




























No comments