សូមប្រុងប្រយ័ត្នឲ្យបានខ្ពស់!!! អស់ពីរងារ ពេលនេះដល់ព្យុះវិញម្តងហើយ
បើតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម ព្យុះទី២ ឈ្មោះថា សាន់បា (SANBA) ដែលបានកើតឡើងក្នុងមហាសមុទ្រប៉ាស៊ីហ្វិច កាលពីថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ២០១៨ បានកំពុងរំកិលខ្លួនឆ្ពោះមកភាគខាងត្បូងប្រទេសហ្វីលីពីន។ តាមការព្យាករណ៍ព្យុះនេះ នឹងធ្វើដំណើរមកសមុទ្រចិនខាងត្បូង ហើយនឹងថយឥទ្ធិពល នៅពេលវាមកកៀកនឹងឆ្នេរភាគអាគ្នេយ៍ប្រទេសវៀតណាម នាយប់ទី១៧ ខែកុម្ភៈ។
ស្ថានភាពបែបនេះនឹងធ្វើឲ្យមានភ្លៀងធ្លាក់ពីតិច ទៅមធ្យម (ចាប់ពីថ្ងៃទី១៨-២២ ខែកុម្ភៈ) នៅតាមបណ្ដាខណ្ឌ មួយចំនួននៅរាជធានីភ្នំពេញ ខេត្តកំពង់ចាម កំពង់ធំ ព្រៃវែង ស្វាយរៀង តាកែវ កណ្ដាល កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន សៀមរាប បន្ទាយមានជ័យ និងបណ្ឌាខេត្តនៅតាមតំបន់ឆ្នេរ៕

Post a Comment