ជីវិតកម្មករចិញ្ចឹមបង្កងម្នាក់នេះកាន់តែមានពន្លឺថែមទៀតហើយ ដោយសារតែលោក ឡេង ណាវ៉ាត្រា បានធ្វើរឿងដ៏ភ្ញាក់ផ្អើលមួយ (មានចម្រៀង)
បន្ទាប់ពីងើបផុតពីភាពជាកម្មករមកក្លាយជាតារាចម្រៀងឡើងឆាកសុទ្ធជាមួយតារាល្បី ពេលនេះ គុយលី កាន់តែមានសង្ឃឹម ក្រោយលោក ឡេង ណាវ៉ាត្រា ជាម្ចាស់ជំនួយប្រាប់ថា លោកមានការច្រើនទៀត ធ្វើយ៉ាងណាឲ្យអតីតកម្មកររូបនេះ មុជឲ្យជ្រៅទៅឲ្យឆ្ងាយក្នុងវិថីសិល្បៈ។
ម្ចាស់សំណង់លំនៅដ្ឋាន ឡេង ណាវ៉ាត្រា បានឲ្យដឹងថា លោក គុយលី មានទេពកោសល្យច្រើនក្នុងការងារសិល្បៈ ក្នុងនោះមានទាំងសំឡេងល្អ ចេះច្រៀង និងតែងនិពន្ធទៀត។ ដូច្នេះហើយ តាំងពីសម្រេចហៅគេមកពីស្រុកថៃ គឺលោកមានគម្រោងរួចទៅហើយ។
អតីតពលករធ្វើការនៅប្រទេសកូរ៉េបន្តថា បើទោះបច្ចុប្បន្ន គុយលី គ្រាន់តែធ្វើការងារតិចតួចជាអ្នកកាន់ Facebook Page លោកក៏ពិតមែន ប៉ុន្តែលោកមិនឲ្យគេនៅត្រឹមប៉ុណ្ណឹងទេ។ លោកលើកឡើងថា “ឥឡូវ គាត់នៅជាមួយខ្ញុំ ធ្វើការងារតិចតួចកាន់ Page ខ្ញុំអីហ្នឹងមែន តែខ្ញុំមិនឲ្យគេនៅត្រឹមហ្នឹងទេ គឺខ្ញុំមានគម្រោងដំណើរការផលិតកម្មខ្ញុំវិញ ហើយនឹងធ្វើបទចម្រៀងមួយចំនួនឲ្យគាត់ និងជួយគាត់ឲ្យបានឡើងកម្មវិធីទូរទស្សន៍មួយចំនួនទៀត បច្ចុប្បន្នកំពុងនិយាយជាមួយគេ(ខាងទូរទស្សន៍)"។
តាមការបញ្ជាក់របស់ ឡេង ណាវ៉ាត្រា ដែលទើបឡើងងារ "ឧកញ៉ា" បន្តថា ផែនការទាំងនោះ អាចនឹងចេញជារូបរាង បន្ទាប់ពីបេសកកម្មតន្ត្រីធំមួយនៅប្រទេសកូរ៉េរបស់លោកបានបញ្ចប់ ដោយធ្វើយ៉ាងណាឲ្យ កេរ្តិ៍ឈ្មោះ គុយលី កាន់មានការទទួលស្គាល់ក្នុងសិល្ប៖។ និយាយពីបេសកកម្មតន្ត្រីដ៏ធំដែលនឹងចាប់ផ្ដើមនាប៉ុន្មានថ្ងៃខាងមុខ ខេង គុយលី ក៏ត្រូវបានដាក់បញ្ចូលឈ្មោះឡើងឆាកជាមួយតារាល្បីៗដូចជា ខេមរៈ សិរីមន្ត ខេម និង មាស សុខសោភា ដែរ។
បើទោះ នោះជាបទពិសោធន៍ឡើងឆាកធំដំបូងរបស់អតីតកម្មករចិញ្ចឹមបង្កង ដែលអាចនឹងភ្លាំងភ្លាត់ក្ដី ប៉ុន្តែ ណាវ៉ាត្រា បញ្ជាក់ថា វាស្ថិតក្នុងផែនការរបស់លោក ដែលចង់រុញបុរសមកពីខេត្តពោធិ៍សាត់រូបនេះទៅកាន់តែកៀកនឹងជីវភាពថ្មីជាតារាចម្រៀងអាជីព។ ដូច្នេះហើយ លោកថា គុយលី គួរចាប់ផ្ដើមសម្របខ្លួនក្នុងកាលៈទេសៈបែបនោះ។ "ខ្ញុំមានជំនឿថា គេអាចធ្វើបាន"។ លោក ណាវ៉ាត្រា ថ្លែង។
ងាកមកសាមីខ្លួន ក៏បានប្រាប់ថា លោកមោទនភាពណាស់ ក្រោមការទំនុកបម្រុងគ្រប់យ៉ាងពី ឧកញ៉ា វ័យក្មេងខាងលើ។ ដូច្នោះហើយ បើទោះនៅមានការបារម្ភខ្លះ ប៉ុន្តែ គុយលី ប្រាប់ថា លោកនឹងតាំងចិត្តធ្វើវាឲ្យបាន។
តន្ត្រីដ៏ធំនៅប្រទេសកូរ៉េដែលឧបត្ថម្ភដោយបុរី ឡេង ណាវ៉ាត្រា នឹងចាប់ផ្ដើមប្រគំផ្លូវការនៅថ្ងៃទី ១៦-១៧ កុម្ភៈ នៅតំបន់អាន់សាន និងក្វាងជូ។ តារាចម្រៀងដែលចូលរួមក្នុងព្រឹត្តិការណ៍ដ៏ធំខាងលើមាន ខេមរៈ សិរិមន្ត ខេម មាស សុខសោភា យូរី និងខេង គុយលី ជាដើម។ ដោយឡែកថ្ងៃនេះ ឡេង ណាវ៉ាត្រា និងគុយលី បានទៅដល់ប្រទេសកូរ៉េខាងត្បូងហើយ៕

Post a Comment