ក្តៅៗ!!! សាលក្រមគឺសម្រេចផ្តន្ទាទោសជនជាប់ចោទ ចន វីរៈ ដាក់ពន្ធនាគារមួយឆ្នាំ តែទោសនេះត្រូវព្យួរទាំងអស់
ភ្នំពេញ៖ ទីបំផុតលោក រស់ ពិសិដ្ឋ ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ ក្រោយពីបើកសវនាការកាត់ទោសនគរបាលខណ្ឌពោធិ៍សែនជ័យ ដែលបាញ់ត្រូវពលរដ្ឋស្លាប់ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈឆ្នាំ២០១៨នេះបានប្រកាសសាលក្រមផ្តន្ទាទោស ជនជាប់ចោទឈ្មោះ ចន វីរៈ មានឋានន្តរស័ក្តិ ជាអនុសេនីយ៍ត្រី(ស័ក្តិ១) ផ្នែកអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដាក់ពន្ធនាគារកំណត់រយៈពេល ១ឆ្នាំ តែត្រូវអនុវត្តទោស ព្យួរទាំងអស់ ពីបទ មនុស្សឃាតដោយអចេតនាលើជនរងគ្រោះឈ្មោះ សៀក រ៉ន ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបររោងចក្រ ស្នាក់នៅក្បែរផ្សារកាណាស៊ីធី មានស្រុកកំណើតនៅ ខេត្តកំពង់ស្ពឺ ប្រព្រឹត្តនៅចំណុចក្រោយផ្សារកាណាស៊ីធី ដីឡូត៌គ្មានលេខ ភូមិចោមចៅ២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ តាមមាត្រា ២០៧ នៃក្រមព្រហ្មទណ្ឌ ។
នៅក្នុងសវនាការ ជនជាប់ចោទបានថ្លែងទទួលស្គាល់កំហុសរបស់ខ្លួន និងព្រមទទួលខុសត្រូវចំពោះកំហុសរបស់ខ្លួនទាំងអស់។ ចំណែកលោកស្រី ណុប សុផានី ជាប្រពន្ធជនរងគ្រោះ បានអះអាងថា លោកស្រីបានទទួលសំណងពីជនជាប់ចោទ ចំនួន ៨០០០ដុល្លារ និងប្រាក់ចូលបុណ្យសពប្តីលោកស្រីមួយចំនួនទៀត ដូច្នេះលោកស្រី មិនប្តឹងទាមទារអ្វីពីជនជាប់ចោទទៀតទេ ។
សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨កន្លងទៅ លោក តុប ឈុនហេង ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញបាន ចេញដីកាបង្គាប់ឱ្យឃុំខ្លួន ជនជាប់ចោទជាបណ្តោះអាសន្ននៅពន្ធនាគាររាជធានីភ្នំពេញ ពោលគឺបាន រយៈពេល ២០ថ្ងៃរហូតដល់ថ្ងៃបើកសវនាការកាត់ទោស និងសម្រេចដោះលែងនេះ ។ គួរកត់សម្គាល់ថា ការចាប់ខ្លួនជនជាប់ចោទខាងលើនេះបានធ្វើឡើងបាន ទាល់តែមាន បញ្ជាផ្ទាល់ពីឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ កុំអីចាប់អត់បានទៀត ។
គួររំលឹកថា កាលពីព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨កន្លងទៅ កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ បានបើកប្រតិបត្តិការបង្ក្រាបបនល្បែង ជល់មាន់ បៀ និងអាប៉ោង ដ៏ធំដុះស្លែប្រចាំខណ្ឌ នៅចំណុចដីឡូតិ៍គ្មានលេខ ខាងក្រោយផ្សារកាណាស៊ីធី ស្ថិតក្នុងភូមិចោមចៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។ នៅក្នុងប្រតិបត្តិការ ដេញចាប់អ្នកលេងល្បែងនោះ កម្លាំងសមត្ថកិច្ចប្រើហេតុផលថា ខ្លាចអ្នកជល់មាន់ មានអាវុធ ទើបបាញ់មេឃគំរាម មនុស្សខូច តែមិនចំមេឃបែរជាចំពលរដ្ឋស្លូតត្រង់បណ្តាលស្លាប់នៅនឹងកន្លែងទៅវិញ ៕
ប្រភព៖ យប់មិញ - Yobminh

Post a Comment