Header Ads

ម្តាយគេម្តាយយើង សូមជួយស៊ែរផង!!! ស្រីស្រស់ស្អាតម្នាក់ កំពុងព្យាយាមរកសប្បុរសជន ដែលអាចបរិច្ចាកឈាមជូនម្តាយរបស់គាត់ (មានវីដេអូ)

បើយោងតាមហ្វេសប៊ុករបស់ប្អូនស្រីម្នាក់ឈ្មោះ Hour Ly កាលពីម្សិលមិញនេះ នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨ គាត់កំពុងស្វែងរកសប្បុរសជនដើម្បីជួយបរិច្ចាកឈាមជូនម្តាយរបស់គាត់ផង ដោយសារពេលនេះគាត់ត្រូវការឈាមជាបន្ទាន់ ដោយក្នុងនោះម្ចាស់ហ្វេសប៊ុកមួយនេះបានបញ្ជាក់សារ និងលេខទូរស័ព្ទផងដែរ សម្រាប់សប្បុរសជនទាំងឡាយណាមានបំណងចង់ជួយម្តាយរបស់គាត់៖


"ម្តាយខ្ញុំមានជំងឺមហារីកថ្លើម ពេលនេះកំពុងសម្រាកនៅមន្ទីរពេទ្យកាល់ម៉ែតសង្គ្រោះបន្ទាន់កម្រិតធ្ងន់។ ហើយគាត់ត្រូវការឈាមគ្រប់ប្រភេទដើម្បីបញ្ចូល រួចបូមទឹកចេញពីពោះ ព្រោះសសៃឈាមក្នុងពោះរបស់គាត់បានដាច់ហើយហូរឈាមចូលក្នុងពោះធ្វើអោយបាត់បង់ឈាម នឹងប្លាស្មាលើសសម្រិត រួមទាំងសេរីរាង្គរបស់គាត់មិនអាចបញ្ចេញកាកសំណល់នឹងទឹកនោមធ្វើអោយតឹងពោះជាខ្លាំង។ 


អាស្រ័យហេតុនេះ សូមបងប្អូនមានចិត្តសព្វបុរសធម៌ជួយ🙏បរិច្ចាកឈាម រឺអាចបរិច្ចាកជាក្រដាសឈាមក៏បានដើម្បីបន្តជីវិតចុងក្រោយរបស់ម្តាយខ្ញុំ។ ម៉ាក់ខ្ញុំមិនមានសង្ឃឹមច្រើនក្នុងការរស់រានបន្តទេ តែគ្រួសារខ្ញុំមិនអាចបោះបង់គាត់ចោលឡើង នៅតែបន្តរហូតដល់អស់សង្ឃឹម។ ជួយShareបន្តផងបងប្អូន! ខ្ញុំសូមអរគុណទុកជាមុន 🙏អាចទាក់ទងមកលេខខ្ញុំបានតាមរយះលេខទូរស័ព្ទ: cell card:  ☎️078 866 777 ☎️089 555 666 ☎️095 766 777
smart: ☎️069 589 777 ☎️070 222 774


ដូចនេះបើសិនជាបងប្អូន មិត្តភក្តិ រឺសប្បុរសជនណាទទួលបានដំណឹងនេះហើយមេត្តាជួយស៊ែរ រឺក៏បរិច្ចាកជូនប្អូនស្រីផង ព្រោះពេលនេះគ្រួសាររបស់ប្អូនពិតជាត្រូវការជាបន្ទាន់មែន៕

***ហាមលួចចម្លងអត្ថបទរបស់យើងខ្ញុំ បើមិនដូចនេះទេអ្នកនឹងទទួលខុសត្រូវមុខច្បាប់។
រក្សាសិទ្ធិដោយ kampuchea1979.blogspot.com































No comments