បានឃើញវីដេអូនេះហើយ បានដឹងថា លោក ព្រាប សុវត្ថិ និងភរិយា មានការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះកូនទាំង២ខ្លាំងប៉ុណ្ណានោះ (មានវីដេអូ)
មួយរយៈចុងក្រោយនេះគេសង្កេតឃើញថា កូនៗរបស់កំពូលតារាចម្រៀងលោកព្រាប សុវត្ថិ កំពុងតែមានសន្ទុះក្នុងការគាំទ្រខ្លាំង មិនចាញ់ឪពុកដែលជាតារាចម្រៀងយូរឆ្នាំនោះទេ ពីមួយថ្ងៃទៅមួយថ្ងៃសុវត្ថិ មុនីវណ្ណ និង សុវត្ថិ មុនីនាគ មានភាពមមាញឹកជាខ្លាំងជាមួយការប្រគំតន្ត្រី និងការសម្តែងផ្សេងៗ។
ក្នុងនោះផងដែរអ្វីដែលបានធ្វើឲ្យទស្សនិកជនមានការភ្ញាក់ផ្អើលនោះ កាលពីម្សិលមិញនេះគេឃើញក្នុង YouTube មួយដែលមានឈ្មោះ Anarchak បានបង្ហោះនូវវីដេអូមួយពីកូនរបស់លោកព្រាប សុវត្ថិ ព្រមជាមួយការដាក់ចំណងជើងថា "វីដេអូក្នុងពេលត្រៀមថតសម្ភាស"។ ហើយអ្វីដែលបានធ្វើឲ្យគេមានការចាប់អារម្មណ៍កាន់តែខ្លាំងនោះគឺ លោក ព្រាប សុវត្ថិ និងភរិយា មានការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះកូនទាំងពីរនេះ ដោយលោក ព្រាប សុវត្ថិ កំពុងមានការបង្វឹក និងភរិយាមានការរៀបចំខ្លួន ជាមួយការតុបតែងដល់កូនៗរបស់ពួកគេផងដែរ។
ហាមលួចចម្លងអត្ថបទរបស់យើងខ្ញុំ បើមិនដូចនេះទេអ្នកនឹងទទួលខុសត្រូវមុខច្បាប់។

ដោយសារវីដេអូដែលមានរយៈពេលមិនដល់១នាទីនេះហើយ ទើបធ្វើឲ្យទស្សនិកជនយល់កាន់តែច្បាស់ថា ក្រុមគ្រួសារមួយនេះពិតជាមានភាពម៉ត់ចត់ខ្លាំងណាស់ មុនពេលអនុញ្ញាតិឲ្យកូនៗពួកគេចេញសម្តែងអ្វីមួយ។ មួយវិញទៀតពួកគេបានផ្តល់ភាពកក់ក្តៅយ៉ាងខ្លាំងផងដែរចំពោះកូនៗ៕
ហាមលួចចម្លងអត្ថបទរបស់យើងខ្ញុំ បើមិនដូចនេះទេអ្នកនឹងទទួលខុសត្រូវមុខច្បាប់។
រក្សាសិទ្ធិដោយ kampuchea1979.blogspot.com
Post a Comment