Header Ads

និយាយលែងចេញម៉ង!!! សន្សំលុយក្នុងកូនជ្រូក១ថ្ងៃ២០​ ទៅ ៣០ដុល្លារ ដល់ពេលបោកកូនជ្រូក ស្រាប់តែឃើញ ៤០ ដុល្លារ តាមពិតលុយនៅខុសកន្លែងសោះ

មានរឿងដ៏ហួសចិត្តមួយបានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវបេតុង ភូមិ បឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដោយម្ចាស់ផ្ទះមានការឆោឡោជាខ្លាំង ពេលបោកកូនជ្រូកដែលខំសន្សំប្រហែលជា៣ខែជាង ដាក់ក្នុងកូនជ្រូក១ថ្ងៃ២០ដុល្លារ ទៅ៣០ដុល្លារ ពេលបោកកូនជ្រូកមកឃើញលុយតែលុយចំនួន៤០ដុល្លារ ហើយក៏សង្ស័យទៅលើនារីម្នាក់ជាឈ្នួលបានឃាត់ខ្លួនយកមកប៉ុស្តិ៍សមត្ថកិច្ច ។


បើតាមប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ បន្ទាប់ពីចេញពីធ្វើការមកពេលយប់ គាត់បានដាក់លុយសន្សំនៅក្នុងកូនជ្រូក មួយថ្ងៃជួនកាល២០ដុល្លារ ថ្ងៃខ្លះ៣០ដុល្លារ ចំនួន៣ខែជាងមកហើយ។ កូនជ្រូកនោះបានដាក់នៅក្នុងទូដាក់សម្លៀកបំពាក់របស់ខ្លួន ហើយព្រឹកឡើងរូបគាត់និងក្រុមគ្រួសារចេញទៅធ្វើការបាត់ៗពីផ្ទះ ទល់តែយប់បានចូលផ្ទះវិញ។


ជិតដល់ថ្ងៃចូលឆ្នាំចិនជនរងគ្រោះក៏នឹកឃើញក៏បោកកូនជ្រូកមើលថាសន្សំបានប៉ុន្មាន ស្រាប់តែបោកមកឃើញលុយបានតែ៤០ដុល្លារ ហើយបើតាមការស្មានលុយនោះគួរតែបានជិត២០០០ដុល្លារ ក៏នាំគ្នាផ្អើលឆោឡោពេញផ្ទះ គ្រាន់តែពេលបោកកូនជ្រូកហើយភ្លាម។ ជនសង័្សយជាឈ្នួលបម្រើនៅក្នុងផ្ទះនោះក៏សុំទៅផ្ទះហើយ ដំបូងឡើយនិយាយសន្យាជាមួយម្ចាស់ផ្ទះថាទល់តែចូលឆ្នាំខ្មែរបានជនសង្ស័យនោះទៅផ្ទះ តែគ្រាន់តែជនរងគ្រោះបោកកូនជ្រូកភ្លាម ក៏ខ្លាចបែកការសុំគេទៅផ្ទះ តែគេមិនឲ្យទៅក៏ឆែកឆេក្នុងអីវ៉ាន់របស់ជនសង្ស័យនោះឃើញលុយចំនួន៦០ម៉ឺនរៀលជាងដែលយកលាក់ទុកហើយខ្សែកប្លាទីន១ខ្សែនិងចិញ្ចៀនប្លាកទីន១វង់។


ម្ចាស់ផ្ទះបាននិយាយទៀតថា ឥឡូវបើព្រមយកលុយដែលនៅសល់ទាំងប៉ុន្មានឲ្យវិញ គាត់ឲ្យទៅផ្ទះវិញ។ តែបច្ចុប្បន្នរូបគេមិនទាន់សារភាពនៅឡើយទេ ។ ក្រោយពេលកើតហេតុជនរងគ្រោះបាននាំខ្លួនជនសង្ស័យទៅប៉ុស្តិ៍សមត្ថកិច្ចដាក់ពាក្យបណ្តឹងប្តឹងទៅលើជនសង្ស័យនិងឲ្យសម្ថកិច្ចសាកសួរនាំបន្ថែមដើម្បីធ្វើកំណត់ហេតុដាក់ទោសទៅតាមនិតិវិធីច្បាប់ ៕















No comments