រឿងលម្អិត!!! បុរសម្នាក់បានសម្លាប់អ្នកជិតខាង ព្រោះតែសួរដដែលៗថា "គេរៀបការអស់ហើយ ចុះពេលណាអ្នករៀបការ?"
បើយោងតាមការចេញផ្សាយរបស់គេហទំព័របរទេសមួយកាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៨ កន្លងទៅនេះមានរឿងដ៏គួរឲ្យភ្ញាក់ផ្អើល ហើយនិងនឹកស្មានមិនដល់មួយគឺ បុរសម្នាក់បានជ្រុលដៃសម្លាប់អ្នកជិតខាង ព្រោះតែខឹងអ្នកជិតខាងរូបនោះសួរដដែលៗថា “ពេលណាទើបរៀបការ?”។ បុរសឃាតកមានឈ្មោះថា Faiz Nurdin អាយុ ២៨ ឆ្នាំ រស់នៅក្នុងតំបន់ Kampung Pasir Jonge នៃប្រទេសឥណ្ឌូនេស៊ី។
ដោយសារតែពាក្យប៉ុន្មានម៉ាត់ខាងលើ ព្រមទាំងសួរដដែលៗញឹកញាប់ពេក ទើបធ្វើឲ្យបុរសម្នាក់នេះខឹងជាខ្លាំង ដោយគាត់មានអារម្មណ៍ថា សំនួរនេះគឺជាការប្រមាថ និងមើលងាយដល់សមត្ថភាពរបស់គាត់ក្នុងការរកប្រពន្ធខ្លាំងណាស់ ស្រាប់តែនៅពេលល្ងាចនៃថ្ងៃកើតហេតុ បុរសជាឃាតក ចូលទៅក្នុងផ្ទះស្រ្តីរងគ្រោះ និងវាយធ្វើបានស្ត្រីរងគ្រោះនោះយ៉ាងខ្លាំង ហើយក៏ជ្រុលដៃសម្លាប់នាងតែម្តង។
ហាមលួចចម្លងអត្ថបទរបស់យើងខ្ញុំ បើមិនដូចនេះទេអ្នកនឹងទទួលខុសត្រូវមុខច្បាប់។
រក្សាសិទ្ធិដោយ kampuchea1979.blogspot.com
នៅក្នុងថ្ងៃដែលបានកើតហេតុអ្នកជិតខាងគាត់ម្នាក់ដែលជាស្ត្រីមានផ្ទៃពោះ ដែលមានឈ្មោះថា Aisyah អាយុ ៣២ ឆ្នាំ បានមកនិយាយលេងជាមួយគាត់ ដូចរាល់ដង ដោយនិយាយពីនេះពីនោះ ហើយដល់ចំនុចមួយក៏បានសួរបុរសជនដៃដល់នោះទាក់ទងរឿងរៀបការដោយសួរថា "ឆាប់រៀបការលឿនទៅ ព្រោះអ្នកដ៏ទៃគេរៀបការអស់ហើយ, ចុះអ្នកម៉េចក៏នៅមិនទាន់រៀបការទៀតអាយុដល់ទៅ២៨ឆ្នាំទៅហើយនោះ?"
ដោយសារតែពាក្យប៉ុន្មានម៉ាត់ខាងលើ ព្រមទាំងសួរដដែលៗញឹកញាប់ពេក ទើបធ្វើឲ្យបុរសម្នាក់នេះខឹងជាខ្លាំង ដោយគាត់មានអារម្មណ៍ថា សំនួរនេះគឺជាការប្រមាថ និងមើលងាយដល់សមត្ថភាពរបស់គាត់ក្នុងការរកប្រពន្ធខ្លាំងណាស់ ស្រាប់តែនៅពេលល្ងាចនៃថ្ងៃកើតហេតុ បុរសជាឃាតក ចូលទៅក្នុងផ្ទះស្រ្តីរងគ្រោះ និងវាយធ្វើបានស្ត្រីរងគ្រោះនោះយ៉ាងខ្លាំង ហើយក៏ជ្រុលដៃសម្លាប់នាងតែម្តង។
បន្ទាប់ពីការប្រព្រឹត្តិអំពើឃាតកម្មខាងលើនេះ មានរឿងដ៏ហួសចិត្តមួយទៀតគឺគាត់បានលួចលុយជនរងគ្រោះ ជាមួយទូរស័ព្ទមួយគ្រឿងផងដែរ ហើយឃាតកម្នាក់នេះក៏បានរត់គេចខ្លួនបាត់ទៅ។ តែទោះជាយ៉ាងណាប៉ូលិសក៏បានព្យាយាមរកជនដៃដល់នេះទាល់តែឃើញ ហើយពេលនេះបានសម្រេចឃុំខ្លួនជាមួយការសារភាពពីជនដៃដល់ផងដែរ ដើម្បីរកចាំការកាត់ទោសជាផ្លូវការ។
គួរបញ្ជាក់ឡើងវិញផងដែរថាករណីឃាតកម្មមួយនេះបានកើតឡើងនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨ ក្នុងតំបន់ Kampung Pasir Jonge នៃប្រទេសឥណ្ឌូនេស៊ី៕
ហាមលួចចម្លងអត្ថបទរបស់យើងខ្ញុំ បើមិនដូចនេះទេអ្នកនឹងទទួលខុសត្រូវមុខច្បាប់។
រក្សាសិទ្ធិដោយ kampuchea1979.blogspot.com
Post a Comment