Update លម្អិត៖ ព្រៃផ្សៃណាស់ ព្រោះតែខឹងឪពុកក្មេកសោះ បែរទៅជាអារ.ក ប្រពន្ធខ្លួនឯងទៅវិញ
កំពង់ឆ្នាំង៖ ករណីឃាតកម្មលើស្ត្រីម្នាក់ដោយអារក ដែលសាកសពត្រូវបានគេប្រទះឃើញនៅក្នុងព្រៃបន្លាយួន ក្នុងភូមិក្បាលកន្លង់ ឃុំពាមឆ្កោក ស្រុកជលគិរី កាលពីថ្ងៃទី១៣ ខែកុម្ភះ ឆ្នាំ២០១៨នោះ ឃាតកគឺជាប្តីខ្លួនឯង។ ជនដៃដល់ឈ្មោះជា ធីម៉ារ៉ាត់ អាយុ២២ឆ្នាំ ត្រូវបានសមត្ថកិច្វចាប់ខ្លួននៅក្រោយពេលកើតហេតុតែប៉ុន្មានម៉ោងប៉ុណ្ណោះ ។
បើតាមការរៀបរាប់របស់បុរសឈ្មោះ ហង្ស ស្រុង អាយុ៤៤ឆ្នាំ ត្រូវជាឪពុកបង្កើតរបសស្ត្រីរងគ្រោះ បានប្រាប់សមត្ថកិច្ចថា កូនស្រីគាត់ឈ្មោះ ហ៊ន ណាវី បានរៀបការជាមួយបុរសម្នាក់ឈ្មោះ ជា ធីម៉ារ៉ាត់ អាយុ២២ឆ្នាំ មានទីលំនៅភូមិព្រៃគ្រី ឃុំព្រៃគ្រី ស្រុកជលគីរី កាលពីឆ្នាំកន្លងទៅ និងមានកូនម្នាក់ អាយុ៦ខែ ។ បុរសជាឪពុកបានអោយដឹងបន្តថា កាលពីពេលថ្មីៗនេះ កូនប្រសារ បានទាស់សំដីជាមួយគាត់ ហើយក៏ចុះចេញពីផ្ទះចោលកូនស្រីគាត់ទៅផ្ទះរបស់គេនៅភូមិព្រៃគ្រីបាត់ទៅ ។
បើតាមការរៀបរាប់របស់បុរសឈ្មោះ ហង្ស ស្រុង អាយុ៤៤ឆ្នាំ ត្រូវជាឪពុកបង្កើតរបសស្ត្រីរងគ្រោះ បានប្រាប់សមត្ថកិច្ចថា កូនស្រីគាត់ឈ្មោះ ហ៊ន ណាវី បានរៀបការជាមួយបុរសម្នាក់ឈ្មោះ ជា ធីម៉ារ៉ាត់ អាយុ២២ឆ្នាំ មានទីលំនៅភូមិព្រៃគ្រី ឃុំព្រៃគ្រី ស្រុកជលគីរី កាលពីឆ្នាំកន្លងទៅ និងមានកូនម្នាក់ អាយុ៦ខែ ។ បុរសជាឪពុកបានអោយដឹងបន្តថា កាលពីពេលថ្មីៗនេះ កូនប្រសារ បានទាស់សំដីជាមួយគាត់ ហើយក៏ចុះចេញពីផ្ទះចោលកូនស្រីគាត់ទៅផ្ទះរបស់គេនៅភូមិព្រៃគ្រីបាត់ទៅ ។
ហើយនៅថ្ងៃកើតហេតុ វេលាម៉ោងប្រមាណ៩ព្រឹកថ្ងៃទី១២ កុម្ភៈ កូនស្រីគាត់បានទុកកូនតូចអាយុ៦ខែឱ្យក្មួយមើល ដោយប្រាប់ថា ទៅផ្ទះយាយមួយភ្លែត ហើយក៏ជិះម៉ូតូទៅផ្ទះយាយ ដែលមានចម្ងាយជាង១គីឡូម៉ែត្រពីផ្ទះគាត់ ។ ពេលទៅដល់ផ្ទះយាយ កូនស្រីគាត់បានផ្ញើម៉ូតូនិងគេ រួចក៏ជិះទូកឆ្លងទន្លេ មកត្រើយម្ខាង ហើយក៏បាត់ខ្លួនរហូត ។ បុរសជាឪពុកបានបញ្ជាក់ទៀតថា នៅម៉ោង១១ព្រឹក ពេលគាត់មកពីស្រែវិញ មិនឃើញកូនស្រីឃើញតែចៅយំពេញផ្ទះ ពេលសួរក្មួយប្រាប់ថា កូនស្រីគាត់ជិះម៉ូតូទៅផ្ទះយាយ មានគេទូរសព្ទ័មកហៅគាត់ ។ ពេលនោះគាត់ក៏បានទៅរកនៅផ្ទះយាយ តែរកមិនឃើញ ឃើញតែម៉ូតូ និងពេលទូរសព្ទ័ចូល តែគ្មានអ្នកលើកទៀត ទើបមានការសង្ស័យ នាំគ្នាដើររកពេញមួយថ្ងៃ រហូតដល់ម៉ោងជាង៧យប់ទើបប្រទះឃើញកូនស្រីស្លាប់ដោយត្រូវគេអារ.កតែម្តង ។
បុរសជាឪពុកបានអោយដឹងថា នៅជាប់ខ្លួនកូនស្រីគាត់មានខ្យែ.កមាស៥ជី, កងដៃផ្លាកទីន១តម្លឹង ក្រវិលផ្លាកទីន១ជី ចិញ្ចៀន១ជី និង ប្រាក់២០ម៉ឺនរៀលផងដែរ។ នៅព្រឹកថ្ងៃទី១៣ កុម្ភៈ សមត្ថកិច្ចបានចុះទៅពិនិត្យធ្វើកោសល្យវិច័យសាកសពស្ត្រីរងគ្រោះនៅកន្លែងកើតហេតុ ប្រទះឃើញមានទូរស័ព្ទរបស់ស្ត្រីរងគ្រោះមួយគ្រឿង កូនកាំបិតដងលឿង១ ។ រីឯសាកសពស្ត្រីរងគ្រោះ ត្រូវជនពុំស្គាល់មុខអារ.កសម្លាប់ និងមានស្នាមឈាមក្នុងប្រដាប់ភេទផងដែរ។
បុរសជាប្តីត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនយកមកសាកសួរពីបទសង្ស័យថា ជាអ្នកអារកសម្លាប់ប្រពន្ធរបស់ខ្លួន។ ជនសង្ស័យរូបនេះបានឆ្លើយសារភាពថា រូបគេពិតជាបានសម្លាប់ប្រពន្ធរបស់ខ្លួនពិតប្រាកដមែន ដោយនៅមុនដំបូងគេបានទូរស័ព្ទហៅប្រពន្ធមកនិយាយគ្នារឿង បញ្ហាជម្លោះក្នុងគ្រួសារ តែនិយាយមិនត្រូវគ្នា ហើយប្រពន្ធក៏បានប្រើពាក្យសំដីមើលងាយធ្ងន់ៗ ធ្វើអោយរូបគេខឹងទប់ចិត្តមិនបានក៏ដាល់មួយដៃចំពោះបណ្តាលនាងចុកឆ្អល់និងសន្លប់លែងដឹងខ្លួន ហើយរូបគេបានយកកាំបិតអារកបន្ថែមរហូតដល់នាងដាច់ខ្យល់ស្លាប់តែម្តង។
ជនសង្ស័យបានសារភាពទៀតថា ក្រោយពីសម្លាប់ប្រពន្ធ រូបគេបានដោះយកគ្រឿងអាលង្គការ និងប្រមូលយកលុយ ដែលនៅមានជាប់នឹងខ្លួននាង ហើយគេចខ្លួនចេញពីកន្លែងកើតហេតុតែម្តងទៅ។ ជនសង្ស័យនឹងត្រូវបញ្ជូនទៅកាន់សាលាដំបូងខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០១៨ ដើម្បីចាត់ការបន្តទៅតាមនិតិវិធី ៕
Post a Comment