ព័ត៌មានលម្អិត៖ ផ្ទុះគ្រាប់មីននៅក្នុងបន្ទាយទាហាន ACO ស្លាប់២នាក់ និងរបួស៣នាក់ រកឃើញមូលហេតុពិតហើយ
កំពង់ស្ពឺ៖ នៅល្ងាចថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ នេះ គេឃើញជនរងគ្រោះ៥នាក់ បានធ្វើការហ្វឹកហាត់ពីវិធីរាវមីន ដោះមីន ពេលកំពុងរាវ ក៏បានឃើញមានសញ្ញាគ្រាប់មីន នៅក្នុងដីដែលបន្សល់ពីជំនាន់សង្គ្រាម ក៏ធ្វើការជីកគាស់ ពេលនោះជនរងគ្រោះម្នាក់ឈ្មោះ កុយ ម៉ូក លើកយកមកកាន់ ស្រាប់តែផ្ទុះតែម្តង នៅក្នុងបន្ទាយទាហានរថកោះ (ACO)។
លោកឧត្តមសេនីយ៍ស្នងការ នគរបាលខេត្តកំពង់ស្ពឺ លោកឧត្តមសេនីយ៍ទោ សម សាមួន បានបញ្ជាក់ថា នៅក្នុងហេតុការណ៍នេះ បណ្តាលឲ្យជនរងគ្រោះ២នាក់ស្លាប់ (ម្នាក់ជាជនជាតិអូស្រ្តាលី) ហើយរបួស៣នាក់ មានម្នាក់ជាជនជាតិអូស្រ្តាលីផងដែរ។ ជនរងគ្រោះទាំង៣នាក់ កំពុងជួយសង្គ្រោះនៅមន្ទីរពេទ្យខេត្តកំពង់ស្ពឺ។
លោកឧត្តមសេនីយ៍ទោ សម សាមួន បានបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង១៖១៥នាទីរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ នៅក្នុងបន្ទាយ ACO ត្រង់ចំណុចជើងភ្នំក្អែកពង ភូមិត្រពាំក្រឡាញ់ ឃុំមហាសាំង ស្រុកភ្នំស្រួច។
ជនរងគ្រោះទាំង៥នាក់រួមមាន៖
ទី១៖ ឈ្មោះ AAROU SWEEIBU ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិអូស្ត្រាលី គ្រូបង្គោល (ស្លាប់)
ទី២៖ លោកវរសេនីយ៍ទោ កុយ ម៉ូក ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរយោធា និងជាគ្រូបច្ចេកទេសដោះមីន (ស្លាប់)
ទី៣៖ លោកវរសេនីយ៍ត្រី សុខ សារិទ្ធ ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែ មុខរបរយោធា (របួសស្រាល)
ទី៤៖ លោកវរសេនីត្រីយ៍ ឡុង វុទ្ធី ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបរយោធា (របួសស្រាល)
ទី៥៖ ឈ្មោះ BRA DVEY ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិអូស្ត្រាលី គ្រូបង្គោល (របួសស្រាល)។
សម្រាប់សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ និងមន្រ្តីស្ថានទូតអូស្រ្តាលី ដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណីរៀងៗខ្លួន ខណៈជនរងគ្រោះ៣នាក់ កំពុងសម្រាកនៅមន្ទីរពេទ្យនៅឡើយ៕

Post a Comment