សុខ ស្រីនាង ចេញមួយបទនេះ ធ្វើឲ្យអ្នកគាំទ្រពេញចិត្តស្តូកតែម្តង (មានចម្រៀងទើបចេញក្តៅៗ)
មុននេះបន្តិចផលិកម្មរស្មីហង្សមាសបានបញ្ចេញបទចម្រៀងមួយបទទៀតហើយ ដែលជាចង្វាក់ប្រពៃណីខ្មែរយើង ដែលបទមួយនេះមានចំណងជើងថា "ក្រមុំហើយថាមិនក្រមុំ" ដែលច្រៀងដោយ សុខ ស្រីនាង និង ft. Tony Winson III។ មួយបទនេះពិតជាពិរោះខ្លាំងណាស់ ជាមួយសាច់ភ្លេង និងទឹកដមសំនៀង ដែលបូករួមជាមួយការសម្តែងល្អគួរឲ្យគយគន់ផងដែរ។
បន្ទាប់ពីទស្សនាបទនេះហើយ បានធ្វើឲ្យមហាជនស្ទើរតែទាំងអស់មានការកោតសរសើរជាខ្លាំង ដោយពួកគេបាននិយាយថាពិតជាពិរោះខ្លាំងណាស់ ព្រមទាំងមានអ្នកខ្លះកោតសរសើរដល់សុខ ស្រីនាង ថា "នេះសមជានារីខ្មែរពិតៗសែនស្រលាញ់" ហើយក៏មានអ្នកខ្លះទៀត comment ថា "ពេញចិត្តបទចម្រៀងនេះជាងគេក្នុងផលិតកម្មរស្មីហង្សមាសសំរាប់រដូវបុណ្យចូលឆ្នាំខ្មែរ"។ ក្នុងនោះផងដែរក៏មានបងប្រុសម្នាក់ផ្តល់យោបល់ និងសុំការអនុញ្ញាតិផងដែរថា "ហង្សមាស ខ្ញុំសង្ឃឹមលើអ្នកហើយសម្រាប់បទប្រជាប្រិយខ្មែរ តើកូនខ្មែរយើងអាចនាំគ្នារាំខូវើបទនេះបានទេ ពិរោះណាស់ល្អទាំងព្រម"។ ដូចនេះដើម្បីកុំឲ្យខាតពេល សូមទស្សនាបទចម្រៀងមួយបទនេះទៅមើល ថាតើពិរោះមែនរឺក៏អត់?






























Post a Comment