Header Ads

មិនធម្មតាមែន!!! ប្អូន លីងគ័ង្គ ដាក់មួយបទនេះ ស្រែកមិនឲ្យចាញ់លោក ខេមរៈ សិរីមន្ត ឡើយ (មានចម្រៀង)

ពីមួយថ្ងៃទៅមួយថ្ងៃគេសង្កេតឃើញ ប្អូនប្រុស ឡុង លីងគ័ង្គ ដែលជាអតីតបេក្ខភាពកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក The Voice Kid Cambodia ហាក់កំពុងតែឡើងកូដយ៉ាងខ្លាំង ដោយសារគេតែងតែឃើញវត្តមានរបស់ប្អូនប្រុសឡើងច្រៀងតាមកម្មវិធីធំៗជាច្រើនទាំងនៅក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្ត ហើយថ្មីៗនេះថែមទាំងច្រៀងតាមពិធីមង្គលការទៀតផង។


មួយវិញទៀតជាមួយទឹកមុខដ៏មានប្រជាប្រិយមួយនេះរបស់ លីងគ័ង្គ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនរឹតតែស្រឡាញ់ប្អូនម្នាក់នេះកាន់តែច្រើនឡើងៗ ហើយក៏មានការជូនពរជាច្រើនដើម្បីឲ្យប្អូនប្រុសម្នាក់នេះកាន់តែល្បីថែមទៀត ដោយពួកគាត់ទាំងនោះចង់ឃើញការលូតលាស់របស់ក្មេងម្នាក់នេះខ្លាំងណាស់។ 


ហើយមួយរយៈចុងក្រោយនេះប្អូនប្រុស លីងគ័ង្គ ហាក់មានសុខភាពក៏មិនសូវល្អផងដែរ ដោយប្អូនមានការរលាកបំពង់ក ព្រមទាំងមានការខ្វះជាតិដែកផងដែរ នេះបើតាមការបញ្ជាក់ប្រាប់ពីប្អូនប្រុសផ្ទាល់តាមរយៈហ្វេសប៊ុក។ តែទោះជាយ៉ាងណាក្តីក៏សម្លេងរបស់ លីងគ័ង្គ​ ក៏នៅតែច្រៀងពិរោះដដែល ជាពិសេសស្រែកបានខ្លាំងៗថែមទៀតផង។


ជាក់ស្តែងកាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ ដែលទើបតែកន្លងទៅថ្មីៗនេះ គេឃើញប្អូនប្រុសបានបង្ហោះចម្រៀងមួយបទ ដែលបានច្រៀងក្នុងកម្មវិធីមួយនៅខេត្តតាកែវ ដោយបទមួយនេះពិតជាពិរោះខ្លាំងណាស់ ជាពិសេសនោះគឺស្រែកកប់ៗតែម្តង ដោយមិនបានភ្លាត់សម្លេងឡើយ មិនចាញ់ម្ចាស់ដើមរបស់លោក ខេមរៈ សិរីមន្តទេ ហើយបទមួយនេះមានចំណងជើងថា "ទ្រាំៗទៅធ្វើម៉េចយើងស្រលាញ់គេ"។ ដូចនេះដើម្បីកុំឲ្យខាតពេលយូរ សូមទស្សនាបទចម្រៀងរបស់ប្អូនទាំងអស់គ្នា៕






























No comments