Update៖ សែនរន្ធត់ណាស់លោកអើយ!!! ផ្សារច្បារអំពៅលាអាជីវករហើយ ដោយបំផ្លិចបំផ្លាញតូប និងទ្រព្យសម្បត្តិជាច្រើន (មានវីដេអូ)
មានរឿងរ៉ាវដ៏សែនរន្ធត់មួយបានកើតឡើងដោយផ្សារច្បារអំពៅ ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ តាំងតែពីកណ្តាលរាត្រីរំលងអាធ្រាត្រចូលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ ដោយបំផ្លិចបំផ្លាញតូប និងទ្រព្យសម្បត្តិរបស់អាជីវករអស់យ៉ាងច្រើនសន្ធឹកសន្ធាប់។
ក្នុងនោញះផងដែរបើតាមសេចក្តីរាយការណ៍ នៅកន្លែងកើតគ្រោះអគ្គិភ័យនៅផ្សារច្បារអំពៅ ខណ្ឌច្បារអំពៅ បានបញ្ជាក់ឲ្យដឹងថា គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨នេះ អគ្គិភ័យដែលឆេះបំផ្លាញផ្សារច្បារអំពៅ មិនទាន់រលត់ទាំងស្រុងនោះទេ ប៉ុន្តែអគ្គិភ័យនេះត្រូវបានសមត្ថកិច្ចពន្លត់អគ្គិភ័យ អាចគ្រប់គ្រងបាន ដោយមិនអនុញ្ញាតឲ្យរីករាលដាលបន្តទៀតឡើយ៕
នៅក្នុងហេតុការណ៍នោះ មានលឺសូរសម្លេងផ្ទុះហ្គាស និងមានមនុស្សជាប់នៅក្នុងរបងផងដែរ ប៉ុន្តែត្រូវបានបាញ់ទឹកជួយសង្រ្គោះឲ្យចាកចេញពីខាងក្នុងទាន់ពេល។ មូលហេតុនៃការឆេះ និងទំហំនៃការខូចខាតនៅមិនទាន់ដឹងឡើយនោះទេ។
បើតាមសេចក្តីរាយការណ៍ ដើម្បីទប់សភាពការណ៍ មិនឲ្យគ្រោះអគ្គិភ័យបំផ្លាញតូបរបស់អាជីវករទាំងនោះ អាជ្ញាធរ និងសមត្ថកិច្ចបានសម្រេចប្រើប្រាស់អេស្កាវទ័រ កាយខណ្ឌផ្តាច់រវាងតូបដែលឆេះ និងតូបមិនទាន់ឆេះ។ ព្រមជាមួយ រថយន្តពន្លត់អគ្គិភ័យរាប់សិបគ្រឿង ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុដើម្បីអន្តរាគមន៍ ដោយវត្តមានរបស់អភិបាលរាជធានីភ្នំពេញ និងនាយឧត្តមសេនីយ៍ស្នងការនគរបាលរាជធានីភ្នំពេញផងដែរ។

Post a Comment