Header Ads

ប្អូនប្រុសចូលប្លន់វីងវេរលុយរបស់បងស្រី ពេលប៉ូលិសតាមចាប់រត់ទៅពួនក្នុងផ្ទះសង្សារ រួចលេបថ្នាំសម្លាប់ខ្លួន តែមិនស្លាប់

ខេត្តត្បូងឃ្មុំ ៖ មានជនសង្ស័យបានចូលប្លន់ ហាងវេរលុយវីងរបស់ ចែ ពិដោរ យីហោ ស្រីពេជ្រ នៅត្រង់ចំណុចផ្លូវបំបែកក្រែក-ជិមាន់ កាលពីវេលាម៉ោង៧និង៣០ព្រឹក ថ្ងៃចន្ទ ៤រោច ខែផល្គុន ឆ្នាំរកា នព្វស័ក​ ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៥ ខែមិនា ឆ្នាំ២០១៨ គឺក្រុមជនសង្ស័យបានដណ្តើមយកម៉ាសុីនចុច លេខសម្ងាត់វិក័យបត្រវេរលុយ១គ្រឿង មិនបានយកលុយ ឬរបស់អីផ្សេងទៀតទេ ក្នុងខណៈនោះ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលក្រែកក៏បាន និងកំពុងល្បាតការពារក្បែរនោះចម្ងាយប្រមាណ១០០ម៉ែត្រពីកន្លែងកើតហេតុ និងក៏មានចម្ងាយប្រមាណ២០០ម៉ែត្រពីផ្ទះអធិការនគរបាលស្រុកពញាក្រែកក៏បានធ្វើអន្តរាគមន៍ភ្លាមៗ ។


ជនសង្ស័យបានប្រើកាំភ្លើងខ្លី១ដើម ភ្ជង់ទៅបុគ្គលិកវីងជានារីភេទម្នាក់ឯងក្នុងគោលបំណងប្រមូលប្រាក់ តែគ្មានឱកាស។ ភ្លាមៗនោះកម្លាំងល្បាត និងកម្លាំងប្រដេញរបស់ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ និងស្រុកពញាក្រែក ក៏បានចុះធ្វើអន្តរាគមន៍បន្ថែម និង កំណត់មុខសញ្ញា និងតាមប្រមាញ់គ្រប់ច្រកល្ហក។


ក្នុងរយៈពេលប្រមាណ១ម៉ោង និង៣០នាទី នគរបាលបានរកឃើញកន្លែងលាក់ខ្លួន និងចាប់បានជនដៃដល់ម្នាក់ដែលកំពុងពួនសម្ងំដេកប្រកាច់ ក្នុងផ្ទះសង្សាររបស់ជនសង្ស័យ (ជនសង្ស័យបានលេបថ្នាំសម្លាប់ខ្លួន) ខណៈដែលជនសង្ស័យរូបនេះដឹងថា នគរបាលបាន និងកំពុងព័ទ្ធផ្ទះ ដែលមានចម្ងាយប្រមាណ១៥០០ម៉ែត្រពីកន្លែងកើតហេតុ ។


បន្ទាន់នោះដែរ នគរបាល ក៏ដឹកជនសង្ស័យទៅរកពេទ្យដើម្បីសង្រ្គោះបន្ទាន់ ដោយមកទល់ពេលនេះបានរួចផុតពីការស្លាប់ហើយ និងតាមចាប់បក្ខពួកម្នាក់ទៀតដែលរត់គេចខ្លួនដើម្បីសាកសួរបន្ថែម។ ជនសង្ស័យ ឈ្មោះ ឈួន ពីន ហៅ យោន កាពីន អាយុ២៩ឆ្នាំ ក៏ធ្លាប់ចាប់ខ្លួន និងជាប់ពន្ធនាគារ២ដង ពីបទជួញដូរគ្រឿងញៀន រីឯម្ចាស់វីង គឺជាបងស្រីបង្កើតរបស់ជនសង្ស័យនេះតែម្តង។

ជនសង្ស័យបាននាំគូកនម្នាក់ទៀត យកជិះម៉ូតូដដែលទៅកន្លែងវីង១ផ្សេងទៀត (ចម្ងាយប្រមាណ៥គីឡូម៉ែត្រពីកន្លែងកើតហេតុ) ដើម្បីសុំអោយគេជួយបង្ហាញរបៀបប្រើម៉ាស៊ីននេះ ក្នុងគោលបំណងធ្វើដូចវេរប្រាក់ទៅអោយគូកនវាចាំបើក តែគេមិនធ្វើឲ្យ និងចុចឲ្យខូចលេខសម្ងាត់តែម្តង(error)។ ឈួន ពីន បានរួចពីការស្លាប់ និងកំពុងស្ថិតក្នុងដៃប៉ូលិស ។ ប៉ូលិសកំពុងតាមប្រមាញ់មុខសញ្ញាសេសសល់ម្នាក់ទៀត ដែលវាកំពុងរត់គេចខ្លួនរួមនឹងអាវុធខ្លី១ដើមផងដែរ និងម៉ាសុីនវីង ក៏កំពុងស្ថឹតក្នុងដៃប៉ូលិស៕











No comments