Header Ads

លោក គួច ខេវិន ទ្រាំមិនបានរហូតហ៊ាន រិះគន់ សេវាសុខាភិបាលខ្មែរចំៗយ៉ាងចាស់ដៃតែម្តង

លោក គួច ខេវិន គឺជាអ្នករៀបចំកម្មវិធីកំសាន្តប្រចាំស្ថានីយ៍ទូរទស្សន៍ ហើយលោកក៏ត្រូវបានមហាជនជាច្រើនបានស្គាល់លោកផងដែរ ហើយពេលថ្មីៗនេះ កាលពីថ្ងៃទី៤ ខែមិនា ឆ្នាំ២០១៨ គេឃើញក្នុងហ្វេសប៊ុករបស់លោកបានចេញមុខរិះគន់យ៉ាងចាស់ដៃតែម្តង មកលើសេវាសុខាភិបាលនៃប្រទេសកម្ពុជាយើង ជាពិសេសការព្យាបាលផ្តេសផ្តាសតែម្តង ដោយក្នុងនោះលោកបានសរសេរយ៉ាងលម្អិតផងដែរថា៖


"សុខាភិបាល​នៅកម្ពុជា​ ត្រូវតែខិតខំពង្រឹង គុណភាព​ សេវាកម្ម​ របស់ខ្លួនអោយបានល្អប្រសើឡើង​ ...​ សូមកុំធ្វេសប្រហែស​ជា មួយអ្នកជំងឺ​🙏🙏🙏 ត្រូវត្រួតពិនិត្យអោយបានត្រឹមត្រូវ​ជាមុនសិន​ មុននឹងធ្វើការព្យាបាល​... សូមកុំ ចេះតែប្រើប្រាស់ថ្នាំ​ ឬ ​បន្តោងសេរ៉ូម​ អោយអ្នកជំងឺ​ ដោយមិនចាំ បាច់នោះអោយសោះ!!! ពេលខ្លះចេះតែប្រើប្រា ស់ថ្នាំ ឬ ​ដាក់សេរ៉ូម ​ផ្តេសផ្តាស​ នាំអោយគ្រោះថ្នាក់ដល់អាយុជីវិតអ្នកជំងឺទៅវិញ😓😓😓 សូមកុំអោយខ្មែរយក លុយរាប់លានទៅចាយនៅស្រុកក្រៅ! ! ! លុយមិនស្តាយទេ​ អាយុជីវិតទើបសំខាន់...​ ស្តាយកិត្តិយស សុខាភិបាលខ្មែរមិនល្អ😰😰😰 41...41
😓Health-Care No-Good-Suck!"


បន្ទាប់ពីឃើញសារទាំងអស់នេះហើយ បានធ្វើឲ្យមិត្តភក្តិក្នុងហ្វេសប៊ុករបស់លោកភាគច្រើនក៏យល់ស្របបែបនេះដែរ ដោយមានអ្នកខ្លះបានសរសេរថា ៖ "ត្រូវណាស់បងប្រុស។សម្ដីបងចាក់ដោតទៀតហេីយ។យេីងមិនមែនបង្អាប់ស្រុកយេីងសរសេីរស្រុកគេទេ។តែយេីងរិះគុណដេីម្បីអោយប្រទេសយេីងរីកចម្រេីនទៅមុខទេ។" ព្រមទាំងមានការផ្តល់ជូននូវយោបល់ល្អៗ និងការរិះគន់បែបស្ថាបនាជាច្រើនទៀតផងដែរ៕























No comments