Header Ads

សារសម្រាប់អ្នកចង់សម្លាប់ខ្លួនដោយសារសង្សារក្បត់ចិត្ត ពី កញ្ញា រ៉ូហ្ស៊េត អានចប់ភ្ញាក់ខ្លួនតែម្តង

កញ្ញា ស៊ីន ចាន់ពៅរ៉ូហ្ស៊េត ធ្លាប់ជាចៅសង្កាត់​អូរចារ ក្រុង​បាត់ដំបង ហើយនាពេលថ្មីៗកញ្ញាក៏បានបើកអាហារដ្ឋានផ្ទាល់ខ្លួនផងដែរ ដោយមានការគាំទ្រជាច្រើន ព្រោះអាហារដ្ឋានមួយនេះមានម្ហូបឆ្ងាញ់ដែលសុទ្ធសឹងជារបស់ខ្មែរយើង មួយវិញទៀតដោយសារការអាណិតស្រឡាញ់ពីបងប្អូនមួយចំនួនផងដែរ។ ហើយពីមួយថ្ងៃទៅមួយថ្ងៃអាហារដ្ឋានរបស់កញ្ញា រ៉ូហ្ស៊េត ចេះតែមានភ្ញៀវចូលញាុំមិនដែលដាច់ឡើយ នេះក៏ដោយសារតែម្ហូបនៅទីនេះសុទ្ធតែឆ្ងាញ់ៗ ព្រមជាមួយមនុស្សជាច្រើនក៏ធ្លាប់ស្គាល់កញ្ញាផងដែរ។


ក្នុងនោះផងដែរក្រៅពីមុខរបរមួយនេះ កញ្ញា រ៉ូហ្ស៊េតក៏ជាបុគ្គលមួយរូបតែងតែចូលរួមនូវសកម្មភាពសង្គមផងដែរ ជាពិសេសការចែកអំណោយដល់ចាស់ជរា និងជនក្រីក្រផ្សេងៗទៀត។ មិនត្រឹមតែប៉ុណ្ណោះទេ កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៨ ដែលទើបតែកន្លងផុតទៅថ្មីៗនេះ កញ្ញាបានបានបង្ហោះសារមួយជាការជួយផ្តល់ជាមតិយោបល់ដល់អ្នកទាំងឡាយណាដែលតែងតែខូចចិត្តនឹងសង្សាក្បត់ចិត្ត ដោយមានអ្នកខ្លះឈានដល់សម្លាប់ខ្លួនថែមទៀតផង ដោយ រ៉ូហ្ស៊េតបានសរសេរថា ៖


"ថាទុំទាវចុះសម្លាប់ខ្លួនព្រោះស្នេហ៍ស្មោះ! ចុះបើគេក្បត់យើងសោះ តើយើងគួរសម្លាប់ខ្លួនដើម្បីមនុស្សក្បត់យើងឬអត់?
🌾🌾🌾🌾🌾
បើកហ្វេសប៊ុក ឃើញ ប្អូនស្រីមួយចំនួនខូចចិត្ត លេបថ្នាំ ចងក សម្លាប់ខ្លួន ដោយសារគូសង្សារក្បត់ចិត្ត គួរអោយអាណិត ប្អូនៗណាស់ តែអ្នកគួរអោយអាណិតខ្លាំងបំផុតនោះគឺឪពុកម្តាយ បងប្អូនសាច់ញាតិ ដែលអង្គុយយំ នឹកឃើញកូន បងប្អូន ឃើញអនុស្សាវរីយ៍កាលនៅរស់ជាមួយគ្នាគ្រប់ពេលវេលា។


ការសម្លាប់ខ្លួនឯងដោយប្រការណាមួយគឺរងផលប៉ះពាល់ដល់អ្នកនៅជុំវិញខ្លួនយើង ដូច្នេះមុនសម្រេច
ប្រថុយប្រថានដើម្បីបញ្ចប់បញ្ហា ដោយការបិទផ្លូវខ្លួនឯង គេចបញ្ហា មិនមែនជាដំណោះស្រាយទេ។

សុរបសេចក្តីមក ទាំងស្មោះ ទាំងមិនស្មោះ ដាច់ខាតយើងមិនត្រូវសម្លាប់ខ្លួនតាមទេ យើងត្រូវរក្សាជីវិត
រស់នៅអោយមានន័យ មានតម្លៃ ដើម្បីខ្លួនយើង គ្រួសារយើង និងដើម្បីប្រទេសជាតិរបស់យើង។"


























No comments