Header Ads

គ្រាន់តែលឺ លោក យូឌីស្កូ រៀបរាប់ពីដំណើរការព្យាបាល ធ្វើឲ្យអ្នកទៅសួរសុខទុក្ខអាណិតស្ទើរស្រក់ទឹកភ្នែក ដោយដៃជើងត្រូវគេចាក់ឡើងសុះទៅហើយ (មានវីដេអូ)

ដោយក្តីអាណិតស្រឡាញ់ លោក យូឌីស្កូ ទើបធ្វើឲ្យចិត្តរបស់ កញ្ញា សូ ដានីតា និងលោក យ៉ែម សំអូន អត់ទ្រាំមិនបាន ក៏ឆ្លៀតពេលវេលាដ៏រវល់ជាខ្លាំងក្នុងវិស័យសិល្បៈ ក៏បានទៅសួរសុខទុក្ខមិត្តរួមអាជីបជាមួយ ដោយបានពាំនាំយកនូវថវិការ ក៏ដូចជាភេសជ្ជៈប៉ូវកំលាំងជាច្រើនកេះផ្ញើរជូនលោក យូឌីស្កូផងដែរ។


កំពុងតែនិយាយគ្នាលែង ពេលនោះលោក យូឌីស្កូ ក៏បានប្រាប់ពីដំណើរនៃការព្យាបាលរបស់លោក ដែលរឹតតែធ្វើឲ្យអ្នកដែលទៅសួរសុខទុក្ខទាំងអស់មានអារម្មណ៍រឹតតែអាណិតលោកជាខ្លាំង ព្រោះបើមើលទៅតាមដៃរបស់លោក គឺត្រូវបានគេចាក់ម្ជុលស្ទើរសុះសាច់អស់ទៅហើយ នេះដោយសារតែត្រូវតែធ្វើដូចនេះទើបប្តូរឈាមរបស់លោកបាន ដោយឈាមនោះត្រូវដូររៀងរាល់៣ថ្ងៃម្តង ទើបធ្វើឲ្យលោកធូរស្បើយក្នុងខ្លួនបាន។


ក្នុងនោះផងដែរកញ្ញា សូ ដានីតា ក៏បានសរសេរសារខ្លះៗក្នុងហ្វេសប៊ុករបស់នាងថា៖ "មកសួរសុខទុក្ខ បងយូឌីស្កូ មកជួបម្តងណាក៏ដោយក៏ហួសចិត្ត មនុស្សធ្លាប់តែស្រស់ស្រាយមាឌធំ និយាយលឺៗ តែមកដល់នេះ មុខសល់ប៉ុនកូនដៃ និយាយខ្សាវៗ ដៃជើងសុះមុខម្ជុល សូមអរគុណក្រុមហុ៍ន ភេជ្ជះជូវកំលាំង ហ្រ្គូនសាន្ត ដែលបានផ្តល់ថវិការ២០០ដុល្លា នឹង ហ្រ្គូនសាន្ត១០កេះ សូមជូនពរក្រុមហុ៍នមានអោយ អតិថិជនកាន់តែច្រើន នឹង ជូនពរបងស្កូ មានសុខភាពល្អ"


គួររំលឹកឡើងវិញផងដែរថា ជំងឺរបស់លោក យូឌីស្កូ បានកើតឡើង កាល​ពី​ចុង​ខែ​កញ្ញា ឆ្នាំ ២០១៧ ដោយ​សារ​លោក​កើត​មាន​ជំងឺ​ជា​ច្រើន​ស្ថិត​ក្នុង​កម្រិត​ធ្ងន់ធ្ងរ រួម​មាន​ក្រលៀន ទឹកនោម​ប្រៃ និង​ឈាម​ស​ឡើង​ខ្ពស់។ ស្ថានភាព​ពេល​នេះ លោក​ត្រូវ​ការ​ឈាម​ប្រភេទ AB + ដែល​ជា​ប្រភេទ​ឈាម​ដ៏​ពិបាក​រក៕
















No comments