Header Ads

រន្ធត់ណាស់លោកអើយ!!! គ្រោះថ្នាក់ចរាចរណ៍មួយឆក់យកជីវិតមនុស្សដល់ទៅ៣នាក់ និងរបួសធ្ងន់ ៤នាក់ទៀត

ខេត្តបន្ទាយមានជ័យ៖ នៅវេលាម៉ោង១០ និង១៥នាទីព្រឹក នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់១ នៅបណ្ដោយផ្លូវលេខ៥៨ តាមព្រំដែន ស្ថិតនៅភូមិ ក្ដិបថ្ម ឃុំគោករមៀត ស្រុកថ្មពួក បន្ទាយមានជ័យ (ស្លាប់មនុស្ស៣នាក់ មនុស្សស្រីវ័យចំណាស់២ ក្មេងប្រុស១ និង របួសធ្ងន់៤នាក់ ) រវាងរថយន្តហាយឡែនឌ័រ បុកគ្នាជាមួយរថយន្តកាមរី។


ហើយមូលហេតុដែលបានបង្កឲ្យមានករណីគ្រោះថ្នាក់ចរាចរណ៍នេះ គឺមកពី រថយន្តហាយឡែនឌ័រ បែកកង់មុខ ហើយបានរេចង្កូត ទៅរកកាមរី ទើបបណ្តាលឲ្យកាមរី បុកចំពាក់កណ្តាលរថយន្តហាយឡែនឌ័រ តែម្តង។ ចំណែកអ្នកបើកបររថយន្តកាមរី (មិនស្គាល់ឈ្មោះ) របួសយ៉ាងធ្ងន់ធ្ងរ ហើយក៏ត្រូវបានគេយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ចំណែកអ្នករងរបួសផ្សេងទៀតក៏ត្រូវបានរថយន្តមន្ទីរពេទ្យបង្អែក ស្រុកថ្មពួក យកមកសង្គ្រោះបន្ទាន់ ផងដែរ៕



















No comments