ផ្ទុះល្បីចម្រៀងដ៏កំសត់មួយបទ ដែលស្រដៀងរឿងរ៉ាវរបស់ប្រពន្ធចុង ដែលបានកើតឡើងនាពេលថ្មីៗនេះ (មានចម្រៀង)
មានរឿងរ៉ាវមួយបានកំពុងតែផ្ទុះកក្រើកជាខ្លាំងនាប៉ុន្មានថ្ងៃចុងក្រោយនេះ ដោយមានអ្នកប្រើប្រាស់ជាច្រើនបានជ្រាបរួចមកហើយពីជម្លោះរវាងប្រពន្ធដើម ជាមួយនារីលួចលាក់របស់បុរសម្នាក់ដែលត្រូវជាប្តីប្រពន្ធដើមនោះ រហូតដល់ថ្នាក់ប្រពន្ធដើមរូបនេះទៅដល់ផ្ទះនារីលួចលាក់នេះតែម្តង ជាមួយពាក្យសំដីធ្ងន់ៗ តែមិនបានឈានដល់ការប្រើអំពើហឹង្សាអ្វីទេ។
ស្រាប់តែពេលថ្មីនេះ មានគេបង្ហោះបទចម្រៀងមួយបទគឺ "មិនប្រាថ្នាប្តីគេ" ដែលច្រៀងដោយ ឈីម ស្រីនាង ជាមួយទឹកដមសំនៀងដ៏ពិរោះរណ្តំ និងពោរពេញទៅដោយអត្ថន័យយ៉ាងជ្រាលជ្រៅបំផុត ដែលបានធ្វើឲ្យអ្នកស្តាប់ភាគច្រើនដក់ជាប់អារម្មណ៍ជាខ្លាំង រហូតដល់សូមណូមពរដល់ម្ចាស់ដែលបានផុសចម្រៀងមួយបទនេះកុំឲ្យលុបចេញថែមទៀតផង។ ហើយបទចម្រៀងមួយនេះពិតជាស្រដៀងទៅនឹងស្ត្រីម្នាក់ដែលកំពុងតែមានរឿងរ៉ាវជាមួយប្រពន្ធដើម បន្ទាប់ពីប្រពន្ធដើមបានដឹងរឿងរ៉ាវទំនាក់ទំនងស្នេហាលួចលាក់ ប្តីរបស់ខ្លួនជាមួយនារីម្នាក់នេះ។ ដូចនេះដើម្បីជ្រាបកាន់តែច្បាស់ថាអត្ថន័យក្នុងបទមួយនេះពិតជាពិរោះ និងស្រដៀងសាច់រឿងមួយនេះរឺក៏អត់ សូមស្តាប់ទាំងអស់គ្នា៕
រឿងមួយនេះមានអ្នកខ្លះស្របតាមប្រពន្ធដើម ហើយក៏មានអ្នកខ្លះមិនស្របដែរ ព្រោះពួកគេនិយាយថាបើទះដៃម្ខាងក៏មិនលឺដែរ ហើយអ្វីដែលគេបន្ទោសនោះគឺខាងប្រុសទៅវិញទេ បើដឹងថាខ្លួនមានប្រពន្ធហើយ ម្តេចនៅមានទំនាក់ទំនងនារីខាងក្រៅទៀតធ្វើអ្វី។ តែទោះជាយ៉ាងណាក្តីរឿងមួយនេះប្រហែលជាដល់ចុងបញ្ចប់ហើយ ព្រោះនៅមុននេះបន្តិច គេឃើញសារដ៏ខ្លីមួយរបស់នារីដែលលួចលាក់ស្នេហាជាមួយបុរសម្នាក់នេះ ដោយបានបញ្ជាក់យ៉ាងច្បាស់ថា៖ "ចំពោះ Acc fake ដែរដាក់រូបដូចAccខ្ញុំសូមឈប់ទៅ អ្នកផុសអ្វីសូមយល់ដល់ខ្ញុំផង អ្នកដែរមានបញ្ហាគឺជាខ្ញុំ មិនមែនអ្នកទេ សូមអោយខ្ញុំនិងកូនរស់បានសុខផង ខ្ញុំបានដកខ្លួនសុខចិត្តចិញ្ចឹមកូនម្នាក់ឯង ចុះបើខ្ញុំមានបញ្ហាតើអ្នកណាចិញ្ចឹមកូនខ្ញុំ?"

Post a Comment