ព្រះសង្ឃមួយអង្គទៀតហើយ ដែលបានប្រកាសលក់រថយន្ត Lexus 570 របស់ព្រះអង្គ ព្រោះតែហេតុផលមួយនេះ (មានវីដេអូ)
កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨ គេឃើញក្នុងហ្វេសប៊ុករបស់ព្រះសង្ឃមួយអង្គ ព្រះនាម ឃុត ដារ៉ូ (គុណម្ចាស់បុទុម) គង់នៅវត្តឧណ្ណាលោម ក្រុងភ្នំពេញ បានធ្វើការប្រកាសលក់រថយន្ដដែលញាតិញោមបានប្រគេនព្រះអង្គ ដើម្បីយកបច្ច័យមកកសាងស្ពាន សម្រាប់សិស្សានុសិស្ស ឆ្លងកាត់នារដូវវស្សា ព្រោះកន្លែងមួយនេះគឺជាកន្លែងដែលព្រះអង្គធ្លាប់រស់នៅ ក៏ដូចជាការសិក្សាផងដែរ ដែលស្ពាននេះស្ថិតនៅក្នុង ភូមិអន្លុងក្រូច ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ ក្នុងនោះព្រះអង្គបានបញ្ជាក់យ៉ាងលម្អិតផងដែរថា៖
"ខ្ញុំព្រះករុណា អាត្មាភាព រក្ខិត្តមុនីវង្សោ ឃុត ដារ៉ូ (គុណម្ចាស់បុទុម) គង់នៅវត្តឧណ្ណាលោម ក្រុងភ្នំពេញ និងលក់ឡានLX 570 ស្លាក់លេខ A... 67 89 ដែរញ្ញោមប្រគេន ដើម្បីយកបច្ច័យមកកសាងស្ពាន (តម្លៃសាងសង់ស្ពាន 20000$ ដែលមានទំហំធំ 4mx30m) ដើម្បីអោយប្អូនៗសិស្សានុសិស្ស ឆ្លងកាត់នារដូវវស្សាសម្រាប់មកសិក្សានៅក្នុងសាលា។ ព្រោះថានារដូវវស្សាគឺស្ពាននេះត្រូវទឹកលិចហើយសិស្សានុសិស្សទាំងអស់ពុំអាចឆ្លងមកសាលាបាន ហើយមានប្អូនៗមួុយចំនួុនគឺឆ្លងកាត់ទឹកអូរនេះដោយការ ជិះធុង កានទឹក គល់ឈើជាដើមដើម្បីឆ្លងទឹកមកសាលា ណាមួុយស្ពាននេះក៏ទ្រុឌទ្រោមខ្លាំងណាស់ទៅហើយ ជម្រើសចុងក្រោយរបស់ខ្ញុំគឺមានតែសម្រេចចិត្តលក់ឡាននេះ ដើម្បីជួុយអោយប្អូនៗទាំងអស់បានបន្ដការសិក្សាទៅមុខទៀត ។ សម្រាប់ទាក់ទងទិញរថយន្ដ tel:090444435/0974444185 Thanks
(ស្ពាននេះស្ថិតនៅក្នុងភូមិអន្លុងក្រូច ឃុំបួុរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង)"។
ព្រះអង្គក៏មានសង្ឃដីកាបន្តទៀតថា៖ "ដើម្បីសាលាដែរខ្ញុំធ្លាប់រៀន និងជាកន្លែងដែរធ្លាប់រស់នៅ កាលពីជាង10ឆ្នាំមុន ណាមួយខ្ញុំចំណេះមកដល់សព្វថ្ងៃក៏ដោយសាលារៀនមួយនេះ ហើយក្នុងនាមខ្ញុំក៏ជាសិស្សច្បងម្នាក់ផងដែរ ដែររៀននៅសាលាតាំងពីកកើតឡើងដំបូងមក។ ដោយដូច្នេះមិនអាចទ្រាំមើលការលំបាករបស់ប្អូនជំនន់ក្រោយបាននោះទេ សូមអ្នករិះគន់ទាំងឡាយមេត្តាពិចារណាផង ។"៕

Post a Comment