Header Ads

ស្ងាត់ៗ នាយ ហុងដា ម៉ៅ ហាជី និងស្រីស្អាត នីរ័ត្ន ដឹកដៃគ្នាទៅសម្តែងនៅប្រទេសអូស្ត្រាលីបាត់

មានការភ្ញាក់ផ្អើលជាខ្លាំងបន្ទាប់ពីឃើញក្នុងហ្វេសប៊ុកបងប្រុសម្នាក់ឈ្មោះ Ly Nora បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ដែលក្នុងនោះគេឃើញ ស្រីស្អាត​ នីរ័ត្ន លោក​ ម៉ៅ ហាជី និងនាយ ហុងដា ដែលបានធ្វើដំណើររួមគ្នាមួយទៅសម្តែងនៅប្រទេសអូស្ត្រាលី ដោយក្នុងនោះហ្វេសប៊ុកមួយនេះបានសរសេរបញ្ជាក់ថា៖ "ជូនដំនើរអ្នកទៅសំដែងនៅអូស្ត្រាលី Bou Sreyroth ✈️✈️ ធ្វើដំនើដោយសុវត្តិភាព សំដែងជោកជ័យ រកលុយបានច្រើនណា 😊😀"។


ក្នុងនោះផងដែរគេក៏បានឃើញក្នុងហ្វេសប៊ុករបស់ នីរ័ត្ន បានសរសេរសារដ៏ខ្លីផងដែរថា៖ "អរគុណទាំងអស់គ្នាបានជូនដំណើរ ស្រលាញ់អ្នកទាំងអស់គ្នាណាស់ នឹក😘😘😘"។ ចំណែកការធ្វើដំណើរទៅសម្តែងនៅប្រទេសអូស្ត្រាលីនេះគេក៏មិនទាន់ដឹងថាទៅរយៈពេលប៉ុន្មានដែរ តែទោះជាយ៉ាងណាក្តីគេរំពឹងថា​ការសម្តែង​នៅក្រៅ​ប្រទេស​របស់​ពួកគេ និង​ទទួលបាន​ការគាំទ្រ​ខ្លាំង​ពី​សំណាក់​បងប្អូន​ខ្មែរ​ដែល​រស់នៅ​ទីនោះ ។ ក្នុង​នោះគេ​សង្កេតឃើញ​មិត្តរួមអាជីពក៏ដូចជា ហ្វេ​ន ហ្វេ​ន ​ដែល​គាំទ្រ​អ្នក​ទាំងបីនោះបាន​ជូន​ដំណើរ​ពួកគេ​ និងពាក្យ​ជូនពរ​ឱ្យ​ការធ្វើដំណើរ​ប្រកបដោយ​សុវត្ថិភាពផងដែរ ជាពិសេសរកលុយឲ្យបានច្រើនផងដែរ៕



















No comments