បទរបស់ខ្មែរមួយនេះ ពិតជាមិនធម្មតាមែន រហូតដល់ថ្នាក់ អ្នកប្រដាល់ដ៏ល្បីនៅថៃ ក៏យកមករាំដែរ (មានវីដេអូ)
កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨ គេឃើញផលិតកម្មថោនបានចេញបទ "មាន់ស្រែ" ដែលច្រៀងដោយ កញ្ញា រ៉ាប៊ី ហើយបទមួយនេះពិតជាមានការពេញនិយមជាខ្លាំងពីគ្រប់ស្រទាប់យុវវ័យ ជាពិសេសសូម្បីតែប្រទេសថៃ ដែលជាប្រទេសជិតខាងរបស់ខ្មែរយើងក៏យកបទមួយនេះទៅរាំលេងកម្សាន្តផងដែរ។ ហើយបទទើបតែចេញ MV ថ្មីនេះគឺមានលាយឡំជាមួយទិដ្ឋភាពនៅស្រុកស្រែចំការតែម្តង ដែលមើលទៅពិតជាប្លែកភ្នែកជាខ្លាំង។
ដោយសារតែបទមួយនេះល្បីដូចនេះហើយបានកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ គេឃើញក្នុង channel YouTube ដែលមានឈ្មោះថា The Inner Studio ដ៏ល្បីប្រចាំប្រទេសថៃក៏យកបទមួយនេះទៅរាំ ជាមួយកាយវិការដ៏រស់រវើកគួរឲ្យគយគន់ផងដែរ។
ក្នុងនោះផងដែរកាលពីពេលថ្មីៗនេះទៀត គេឃើញក្នុងហ្វេសប៊ុកមួយបានបង្ហោះវីដេអូ កីឡាករប្រដាល់ដ៏ល្បីមួយរូប នៅប្រទេសថៃ គឺលោក Por Tor Thor ដែលគាត់បានយកបទមួយនេះ មករាំបើកវគ្គក្នុងសង្វៀនប្រដាល់របស់ថៃថែមទៀតផង ដែលបានធ្វើឲ្យអ្នកដែលកំពុងតែទស្សនានៅទីនោះមានការភ្ញាក់ផ្អើលជាខ្លាំង ព្រមទាំងមានសម្លេងហ៊ោកញ្ជ្រៀវយ៉ាងខ្លាំង រហូតដល់មានអ្នកខ្លះរាំតាមទៀតផង៕

Post a Comment