ម្ចាស់សាលាប៊ែលធី ព្រមធ្វើរឿងមួយដែលសឹងមិននឹកស្មានដល់ ចំពោះប្អូនប្រុសដែលជួបគ្រោះថ្នាក់ចរាចរណ៍ រហូតដល់ផុងលលាដក្បាល ហើយវះកាត់ប្តូរលលាដក្បាល
ប្រហែលជាប៉ុន្មានម៉ោងមុននេះគេឃើញក្នុងហ្វេសប៊ុករបស់ប្អូនស្រីម្នាក់ឈ្មោះ Peang Meyseak បានបង្ហោះសារដ៏ក្តុកក្តួល ដោយលាយឡំក្តីរំភើបចិត្តផងដែរ ដោយម្ចាស់សាលាប៊ែលធី ដែលប្អូនប្រុសម្នាក់ដែលមានគ្រោះថ្នាក់ចរាចរណ៍ ធ្លាប់សិក្សានៅទីនោះ បានយល់ព្រមសំណើរបង្កើតមូលនិធិ ២០០០៛ នឹងរៃអង្គាសប្រាក់ពីសិស្សានុសិស្ស នៅសាលាប៊ែលធី គ្រប់សាខាទាំងអស់ ដើម្បីធ្វើការជួយសង្គ្រោះដល់ប្អូនប្រុសម្នាក់ឈ្មោះ សុទ្ធ ពន្លឺបញ្ញា ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍កន្លងមករហូតដល់ផុងលលាដក្បាល។ ហើយក្នុងនោះផងដែរប្អូនស្រីខាងលើក៏បានសរសេរយ៉ាងច្បាស់ថា៖
"អ្នកទាំងអស់គ្នាប្រហែលជាដឹងរឿងរបស់ប្អូន សុទ្ធ ពន្លឺបញ្ញា រៀននៅសាលាប៊ែលធីសាខាផ្សាដីហុយ ថ្នាក់ទី១២ខ១ ហេីយ ប្អូនបានជួបគ្រោះថ្នាក់ចរាចរណ៍កាលពីខែ១១ថ្ងៃ២៣ឆ្នាំ២០១៧ ដោយប្អូន (ផុងលលាដក្បាល) ពេលនេះប្អូនបានវះកាត់ដាក់លលាដក្បាលសប្បិនិមិត្តរួចរាល់ហេីយ តែពេលនេះគ្រួសារប្អូនមានភាពទាល់ជាទង្ងន់ដែលហេីយ ព្រោះប្រមូលលុយកាក់ទ្រព្យសម្បត្តិដេីម្បីព្យាបាលប្អូនឡេីងអស់ពីខ្លួនដល់ដាក់ផ្លាកលក់ផ្ទះហេីយ
😌 តែពេលនេះប្អូនបញ្ញា និងក្រុមគ្រួសាអាចដោះទាល់បានមួយកំរិតហេីយដោយមិនចាំបាច់លក់ផ្ទះទេ
🙏🏻


សូមអរគុណដល់លោកអគ្គនាយករងប៊ែលធីគ្រុប BELTEI International School ដែលបានយល់ព្រមនិងសំណេីរ ធ្វេីជាមូលនិធិ រែកអង្គាសទឹកប្រាក់២០០០រ សម្រាប់ ប្អូនៗដែលសិក្សានៅសាលាប៊ែលធីអន្តជាតិ ដេីម្បីកេីតជាសប្បុរសជនជួយដល់មិត្តភក្រ័យេីង ឈ្មោះបញ្ញា ដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍ ផុងលលាដក្បាល ពេលនេះប្អូនមិនអាចដូចដេីមទេ ហេីយគ្រួសារប្អូនត្រូវយកប្អូនទៅមន្ទីពេទ្យនៅវៀតណាមតាមដានសុខភាពប្អូនបន្ដ ប្អូនបានបាត់បង់សតិ ដូចកូនក្មេងវិញហេីយ មួយជំហៀងខាងស្ដាំ ទាំងដៃទាំងជេីងប្អូន មិនអាចកំរេីកបានទេ
😌

ជាចុងក្រោយ សូមថ្លែងអំណរគុណដល់បងប្រុសអគ្គនាយករងរបស់សាលាប៊ែលធី លី ប៊ុនឆៃ ជូនពរអោយបង សុខភាពល្អ សំណាងល្អ ជោគជ័យគ្រប់ភារៈកិច្ច រួមទាំងលោកគ្រូអ្នកគ្រូសិស្សសិក្សានុសិស្សទាំងអស់អោយជួបតែសំណាងល្អ
🙏🏻
🙏🏻
🙏🏻
🙏🏻
🙏🏻
🙏🏻 សង្ឃឹមមូលនិធិនេះ ២០០០រ ទូទាំងសាខាbeltei group នេះនិងអាចជួយសម្រួលដល់គ្រួសាបញ្ញានិងប្អូនបញ្ញាបានមួយរយៈធំ
❤️
❤️ អូភ្លេច នៅទៀត សម្រាប់ប្អូនស្រីទាំងពីររបស់បញ្ញា ត្រូវបានទទួលអាហារូបករណ៍ទាំងខ្មែរនិងអង់គ្លេសបន្ថែមទៀត ។








នាងខ្ញុំនិង ក្រុមការងារបង ធន ម៉េងហ៊ាងក្រុមការងារជួយសង្គមនិងដេីរតាមសាខាbeltei school ដេីម្បីផ្សព្វផ្សាយពីមូលនិធិនេះដេីម្បីជួយប្អូនបញ្ញា
🙏🏻អាចទេ ប្អូនៗដែលកំពុងសិក្សានៅសាលាប៊ែលធីបច្ច្បបន្ន និងអតីតសិស្សសាលាប៊ែលធីដូចរូបខ្ញុំផ្ទាល់ ត្រឹមតែ២០០០រប៉ុណ្ណោះ និងអាចជួយក្មេងប្រុសម្នាក់នេះទៅសភាពដូចដេីមនៅថ្ងៃណាមួយ"៕

Post a Comment