Header Ads

ដូចជាហួសហេតុពេកហើយ!!! មិននឹកស្មានថា ជនម្នាក់នេះហ៊ានយករបស់ទាំងនេះមកវាយក្បាលលោក K01 សោះ (មានវីដេអូ)

មានមហាជនជាច្រើនប្រហែលជាធ្លាប់ស្គាល់រួចមកហើយលោក K01 នោះ គាត់មិនត្រឹមតែជាអ្នកសារព័ត៌មានប៉ុណ្ណោះទេ សូម្បីតែកិច្ចការមនុស្សធម៌មួយចំនួនក៏លោកធ្លាប់ប្រឡូកផងដែរ។ ហើយមហាជនទូទៅស្គាល់លោកគឺតាមរយៈសកម្មភាពរបស់លោកកន្លងមកដែលលោកតែងតែជួយចាប់ប្រជាពលរដ្ឋមួយចំនួនដែលគាត់ជិះម៉ូតូបញ្ច្រាសផ្លូវតែម្តង។


តាមរយៈសកម្មភាពរបស់លោក បានធ្វើឲ្យអ្នកខ្លះពេញចិត្ត រីឯអ្នកខ្លះទៀតមិនពេញចិត្តលោក តែទោះជាយ៉ាងណា អ្វីដែលគាត់បានធ្វើនោះគឺមិនមែនជាប្រយោជន៍របស់លោកឡើយ នេះគ្រាន់តែជួយសម្រួលដល់ចរាចរណ៍ដើម្បីកុំឲ្យមានការកកស្ទះតែប៉ុណ្ណោះ។


ជាក់ស្តែងប្រហែលជា១ម៉ោងមុននេះ ក្នុងខណៈពេលដែលលោកំពុងតែធ្វើការ Live វីដេអូ តាមដងផ្លូវទាក់ទងការជួយសម្រួលចរាចរណ៍ ក៏មានជនមិនស្គាល់មុខបានយករបស់មួយថង់ ដែលមើលទៅហាក់ដូចជាមិនមែនជារបស់ល្អទេ គឺដូចជាកាកសំណល់អ្វីមួយអញ្ចឹង ដោយយកមកវាយលោក K01 ចំក្បាលតែម្តង តែលោកមិនបានតបជាមួយជននោះទេ ដោយលោកគ្រាន់តែសរសេរសារមួយចំនួនសួរប្រជាពលរដ្ឋថា៖ "រូបភាពបែបនេះតើខ្ញុំអាចប្តឹងគាត់ក្នុងករណីណាមួយបានទេ សូមបងប្អូនជួយឆ្លើយផងតើគួរធ្វើបែបណាជាមួយគាត់"៕





















No comments