ពេលបានទទួលដំណឹងថា តារាចម្រៀងចង្វាក់រ៉ុកម្នាក់ស្លាប់ភ្លាម ធ្វើឲ្យ មាស សុខសោភា មានអារម្មណ៍ឈឺចាប់ ក៏បង្ហោះសារមួយថា..(មានចម្រៀង)
កាលពីម្សិលមិញនេះ មានហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង០១ និងង៣០នាទី យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយមហាវិថីម៉ៅសេទុង កែងនឹងផ្លូវលេខ១៦៣ ក្នុងសង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលបានធ្វើឲ្យ តារាចម្រៀងស្រីម្នាក់ឈ្មោះ អ្នកនាង តាក់ ចន្ធី បានស្លាប់បាត់បង់ជីវិត នៅពេលបញ្ជូនទៅមន្ទីរពេទ្យ បន្សល់ទុកកូនប្រុសអាយុ១៣ឆ្នាំម្នាក់គួរឲ្យអាណិតបំផុត។
ហើយនៅមុនពេលកើតហេតុគេឃើញនារីវ័យក្មេងពីរនាក់ បើករថយន្តព្រូស មួយគ្រឿងពណ៌ប្រផេះ បើកពីលិចទៅកើត លុះមកដល់ចំនុចកើតហេតុខាងលើ បានជ្រុលទៅបុកម៉ូតូកង់បី ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1GX-9234 កំពុងឆ្លងផ្លូវ ចំពាក់កណ្ដាល ពេញទំហឹង បណ្ដាលឱ្យស្ត្រីជាភ្ញៀវបានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ និងម្ចាស់កង់បីរួមទាំងភ្ញៀវម្នាក់ទៀត រងរបួសធ្ងន់ត្រូវរថយន្តសាម៉ុយដឹកយកទៅសង្គ្រោះភ្លាមៗ។
ចំណែកក្នុងថ្ងៃនេះគេឃើញសារដ៏ក្តុកក្តួលមួយរបស់កំពូលតារាចម្រៀងក្នុងប្រទេសកម្ពុជាយើងគឺ មាស សុខសោភា ដែលគាត់បានសរសេរជាភាសាអង់គ្លេសក្នុងបណ្តាញសង្គមអុិនស្ត្រាក្រាមរបស់គាត់ ព្រោះគាត់ធ្លាប់មានអនុស្សាវរីយ៍ជាមួយតារាចម្រៀងខាងលើនេះ ដោយគាត់បានសរសេរថា៖
"My dearest sister thank you for the memories we had together. Traveling in Sydney to the times we hang out in P.P. I know you are in a better place now, but my heart hurts 😔 Thank you for your music and it will always stay with us forever. RIP my love "
ដែលប្រែជាភាសាខ្មែរគឺមានន័យថា៖ "រឿងរ៉ាវ ដែលយើងចាំមិនភ្លេចនោះ គឺយើងបានធ្វើដំណើរ ទៅលេងក្រុងស៊ីដនី និងបានត្រឡប់មកវិញ ជាមួយគ្នា។ ពេលនេះនាងទៅបានសុខហើយ សូមឲ្យដួងវិញ្ញាណក្ខន្ធបង ទៅកាន់សុគតិភពចុះ"។
ក្នុងនោះផងដែរគេក៏ធ្លាប់ឃើញ ទេពកោសល្យផ្នែកចំរៀង តន្រ្តីរបស់ ចន្ទី បានធ្វើអោយមនុស្សនៅទូទាំងពិភពលោកមានការសប្បាយ ដោយរួមទាំងនៅសហរដ្ឋអាមេរិកផងដែរ ជាទីដែលគាត់បានសំដែងជាច្រើនលើក ហើយគាត់បានបង្ហាញពីលក្ខណៈពិសេសដោយឡែកមួយនៃតន្រ្តីសម័យរបស់ខ្មែរ។ គាត់បានធ្វើជាដៃគូជាច្រើនដងជាមួយស្ថានទូតអាមេរិក។ សូមមើលការសំដែងក្នុងពេលថ្មីៗបំផុតនេះ កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧៕

Post a Comment