Header Ads

ទឹកលុយពិតជាខ្លាំងមែន!!! កក្រើកដោយសារតែ បុរសអាយុ៧០ឆ្នាំ រៀបការជាមួយកូនក្រមុំយ៉ាងស្រស់ស្អាត អាយុ២០ឆ្នាំ ជាមួយថ្លៃទឹកដោះយ៉ាងច្រើនសន្ធឹក

កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ មានគេហទំព័ររបស់ប្រទេសថៃផ្លូវការណ៍មួយឈ្មោះ www.khaosod.co.th បានចុះផ្សាយរឿងមង្គលការមួយរវាងបុរសអ្នកមានម្នាក់មានវ័យ៧០ឆ្នាំ បានរៀបការជាមួយអ្នកគ្រូបង្រៀនម្នាក់ដែលទើបតែអាយុ២០ឆ្នាំ។


រឿងមួយនេះបានកើតឡើងនៅក្នុងប្រទេសឡាវ ហើយវាបានធ្វើឲ្យមានការចាប់អារម្មណ៍ក្នុងប្រទេសថៃជាខ្លាំង រហូតព័ត៌មានមួយនេះបានលេចលឺមកដល់ប្រទេសកម្ពុជាផងដែរ។ បុរសម្នាក់នេះបានផ្តល់នូវថ្លៃទឹកដោះដ៏ច្រើនសន្ធឹកដែលសឹងតែមិននឹកស្មានដល់ជូន ភរិយាវ័យ២០ឆ្នាំរូបនេះ ដោយផ្តល់ជូនទឹកប្រាក់ 370000 បាត មាស រថយន្ត១គ្រឿង ព្រមទាំងផ្ទះមួយខ្នងផងដែរ។ ហើយអ្វីដែលរឹតតែពិសេសជាងនេះទៅទៀតនោះគឺទ្រព្យសម្បត្តិរបស់បុរសម្នាក់នេះ ២០ភាគរយត្រូវបានប្រគល់ជូនភរិយារូបនេះផងដែរ។


ចំពោះសារព័ត៌មានខាងលើនេះបានដកស្រង់សំដីខ្លះៗពីមនុស្សម្នាក់ដែលបានបង្ហោះក្នុងបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន ដោយគាត់មានឈ្មោះថា Khamphone Svt។


ក្រោយពេលដែលបានលឺព័ត៌មានមួយនេះហើយ បានធ្វើឲ្យអ្នកប្រើប្រាស់ក្នុងបណ្តាញសង្គមជាច្រើនបានលើកឡើងថា ឲ្យតែមានលុយ គឺមានអ្វីៗទាំងអស់មែន ឲ្យតែចង់បាន ជាពិសេសប្រពន្ធក្មេងតែម្តង បើទោះអាយុយើងរៀងចាស់បន្តិចក៏ពិតមែន។ ហើយក៏នៅមានមតិយោបល់ផ្សេងៗទៀតផងដែរសុទ្ធតែក្នុងន័យល្អ និងការឌឺដងដាក់គ្នាបែបលេងសើច៕






No comments