Header Ads

ក្តៅៗ!!! ពេលនេះ សម្តេចតេជោ ហ៊ុន សែន បានទម្លាយទឹកប្រាក់ដែលបានចងដៃក្នុងពិធីមង្គលការរបស់តារាកំប្លែង នាយ ចយ ហើយចំនួនទឹកប្រាក់មិនធម្មតា (មានវីដេអូ)

នាព្រឹកថ្ងៃសុក្រ ១រោច ខែផល្គុន នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០២ ខែមិនា ឆ្នាំ២០១៨នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាគមគ្រូពេទ្រស្ម័គ្រចិត្តយុវជន សម្ដេចតេជោ នៅសាលមហោស្រពកោះពេជ្រ ។


ក្នុងនោះផងដែរបើតាមការ comment របស់សារព័ត៌មាន Fresh News បានដកស្រង់សំដី របស់សម្តេចដែលកំពុងតែ Live នោះបានទំលាយរឿងមួយដែលលោកបានចងដៃដល់នាយ ចយ ដែលវាជាចំនួនមួយច្រើនដែលសឹងតែនឹកស្មានមិនដល់ ដោយក្នុងនោះបានបញ្ជាក់ថា៖ "សម្តេចតេជោ ហ៊ុន សែន បានទម្លាយថា សម្តេចបានចងដៃក្នុងពិធីមង្គលការរបស់តារាកំប្លែង «នាយចយ» ១ម៉ឺនដុល្លារ"។


គួររំលឹកឡើងវិញផងដែរថា ពិធីមង្គលជប់លៀងនឹងត្រូវបានធ្វើឡើង នៅល្ងាចថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ នៅក្នុងវិមានពិភពថ្មីសែនសុខ អគាD។ ក្រៅពីថ្លែងរៀបរាប់ប្រវត្តិស្នេហាខ្លះ នាយចយ ក៏បានថ្លែងពីក្តីរំភើបរហូតស្រក់ទឹកភ្នែក ព្រោះតែវត្តមាន លោក​ឧត្ដមសេនីយ៍​ឯក ហ៊ុន ម៉ាណែត និង ឯកឧត្តម ហ៊ុន ម៉ានី និងផ្តល់កិត្តិយសដោយមិននឹកស្មានដល់ផងដែរ។


នាយ ចយ បានបញ្ជាក់បន្ថែមទៀតថា អរគុណដល់បងប្រុសទាំង២គឺ លោក​ឧត្ដមសេនីយ៍​ឯក ហ៊ុន ម៉ាណែត និង ឯកឧត្តម ហ៊ុន ម៉ានី ឆ្លៀតចំណាយពេលវេលាផ្តល់កិត្តិយសថ្ងៃមង្គលការ រកពាក្យនិយាយមិនចេញរំភើបណាស់។ បន្ថែមពីនេះ នាយ ចយ ក៏ជូនពរដល់សម្តេចតេជោ ដែលខិតខំកសាងប្រទេសជាតិមិនគិតពីការនឿយហត់ ដើម្បីសេចក្តីសុខប្រជាជនសូមបារមីថែរក្សាក្រុមគ្រួសារសម្តេចអោយជួបប្រទះសេចក្តីសុខ ហើយបន្តគ្រប់គ្រងប្រទេសជាតិតទៅទៀត។


នាយ ចយ ក៏យំសំពះអរគុណនាយក្រឹមដែលបានយកលោកមកសម្តែងតាំងពីនៅតូចរហូតដល់វ័យ២៥ឆ្នាំមានតែនាយក្រឹមនេះហើយជាអ្នកមានគុណជួយដល់រូបលោកបានថ្ងៃនេះបន្ទាប់ពីឪពុកម្តាយបង្កើតធ្វើអោយនាយក្រឹមសប្បាយចិត្តកូនចៅបានឆ្លងដល់ត្រើយសុភមង្គល៕



































No comments