ម្តាយណាមិនស្លុតចិត្តនោះ ពេលឃើញកូនខ្លួនឯងឋិតក្នុងសភាពបែបនេះនោះ (មានវីដេអូ)
ប្រហែលជាប៉ុន្មានម៉ោងមុននេះគេឃើញក្នុងហ្វេសប៊ុកមួយឈ្មោះ "គ្រប់យ៉ាង ដេីម្បី កូន" បានបង្ហោះរូបភាព ព្រមទាំងវីដេអូ ដោយលាយឡំជាមួយសារខ្លះៗ ដែលបានមើលទៅពិតជាអាណិតដល់ក្រុមគ្រួសារមួយនេះជាខ្លាំង ដោយកូនរបស់គាត់ជួបគ្រោះថ្នាក់ចរាចរណ៍ដែលបានបណ្តាលឲ្យប៉ះពាល់ដល់ក្បាលរបស់ក្មេងប្រុសម្នាក់នេះយ៉ាងធ្ងន់ធ្ងរ។ ក្នុងនោះមានសារមួយដែលទំនងជាម្តាយរបស់គាត់ជាអ្នកសរសេរ ដោយបានបញ្ជាក់ថា៖
"កូនសំលាញ់ ម៉ាក់ជូនពរកូនអោយវះកាត់ដាក់លលាដ៏ហេិយកូនជាដូចដេិមវិញណា ម៉ាក់រង់ចាំកូនប្រុសម៉ាក់ពីមុនមកវិញ សង្ឃឹមថាវះកាត់ហេិយម៉ាក់និងលឺសំលេងកូនហៅម៉ាក់ជាថ្មី (សូមព្រះអង្គនិងវត្ថុសក្ដសិទ្ធជួយតាមថែរក្សាកូនប្រុសខ្ញុំម្ចាស់អោយជាដូចដេិមវិញផង សាធុ សាធុសាធុ👏👏👏👏👏👏👏👏)"
"កូនសំលាញ់ ម៉ាក់ជូនពរកូនអោយវះកាត់ដាក់លលាដ៏ហេិយកូនជាដូចដេិមវិញណា ម៉ាក់រង់ចាំកូនប្រុសម៉ាក់ពីមុនមកវិញ សង្ឃឹមថាវះកាត់ហេិយម៉ាក់និងលឺសំលេងកូនហៅម៉ាក់ជាថ្មី (សូមព្រះអង្គនិងវត្ថុសក្ដសិទ្ធជួយតាមថែរក្សាកូនប្រុសខ្ញុំម្ចាស់អោយជាដូចដេិមវិញផង សាធុ សាធុសាធុ👏👏👏👏👏👏👏👏)"
ក្នុងហ្វេសប៊ុកដដែលនេះក៏បានសរសេរបន្ថែមទៀតផងដែរក្នុងថ្ងៃនេះតែម្តង ដោយប្រាប់ឲ្យដឹងថា៖ "Happy birthday កូនសំលាញ់ ថ្ងៃនេះកូនប្រុសម៉ាក់គ្រប់17ឆ្នាំហេិយ ម៉ាក់ជូនពរកូន ចាប់ពីថ្ងៃនេះ ម៉ោងនេះ វិនាទីនេះទៅកូនម៉ាក់មានសុខភាពល្អ មានការចងចាំ មានតែរឿងល្អៗក្នុងជីវិតហេិយម៉ាក់ក៏មិនភ្លេចកាដូថ្ងៃកំណេិតកូនដែរ ចាំបីខែទៀតកូនមានការចងចាំវិញម៉ាក់និងនាំកូនទៅទិញនាឡិកាZinvo ដែរកូនចង់បានអោយកូន(happy birthday to my life )❤️❤️❤️❤️🎁🎁🎁🎁🎂🎂🎂🎂🎂🎂🎁🎁🎁🎁"
តាមរយៈសាររបស់ម្តាយខាងលើបានបង្ហោះ កូនម្នាក់នេះមានសុខភាពល្អឡើងវិញហើយ បន្ទាប់ពីធ្វើការវះកាត់នោះ។ ចំពោះសារខាងលើក៏ដូចជាការជួយដាស់តឿនផងដែរថា ការធ្វើដំណើរផ្សេងៗសូមមេត្តាប្រុងប្រយ័ត្នផង ជាពិសេសពាក់មួកសុវត្ថិភាពតែម្តង ដើម្បីជៀសវៀងរឿងដែលកើតឡើងណាមួយដែលយើងមិនអាចស្មានដល់ និងជួបរឿងដូចករណីខាងលើនេះ សូមជូនពរគ្រប់គ្នា បើកបរប្រកបដោយសុវត្ថិភាព កុំឲ្យកើតមានរឿងអ្វីដែលមិនល្អកើតឡើងឡើយ៕
Post a Comment