អីយ៉ា តិចមែនទៅ!!!! ដោយសារតែ លោក នី រតនា និងលោក ចាប សក្ខណា ទើបធ្វើឲ្យមហាជននិយាយបែបនេះ
បើនិយាយដល់លោក នី រតនា ប្រិយមិត្តប្រាកដជានឹកដល់តំណែងជាម្ចាស់ពាន Cambodian idol រដូវកាលទី ១ ជាក់ជាមិនខាន ។ ថ្វីដ្បិត នី រតនា ទើបប្រឡូកក្នុងវិស័យសិល្បៈមិនយូរប៉ុន្មានមែន ប៉ុន្ដែប្រជាប្រិយភាពតារាប្រុសរូបនេះ ច្រើនក្រាស់ក្រែលមិនចាញ់តារាជើងចាស់មួយចំនួននោះទេ ។ ភាពល្បីល្បាញរបស់ នី រតនា ជំរុញឱ្យការងារសិល្បៈរបស់លោកកាន់តែមមាញឹកឡើង ។
ស្រាប់តែមានការភ្ញាក់ផ្អើលជាខ្លាំងពីមហាជនចំពោះបេក្ខជនម្នាក់ឈ្មោះ ចាប សក្ខណា ដែលលោកទើបឆ្លងផុត សប្តាហ៍ទី៥ ក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី ៣ ដោយមតិភាគច្រើនគិតថាលោកពិតជាមានមុខស្រដៀងទៅនឹងលោក នី រតនាខ្លាំងណាស់។ រហូតដល់មានអ្នកខ្លះបាននិយាយថា "ប្រឡងក្នុងកម្មវិធីដូចគ្នា មុខដូចគ្នា តិចកាន់ពានដូចគ្នាទៅ"។

តែអ្វីៗគឺពិតជាមិនអាចស្មានដល់ទេ ប្រសិនបេក្ខជនម្នាក់នេះប្រឹងប្រែងបន្តវាអាចក្លាយជាការពិតក៏ថាបាន។ នេះគឺដោយសារតែសមត្ថភាពផ្ទាល់ខ្លួនពិតៗតែម្តង។ ដូចនេះមានតែការរងចាំមើលទេថាលោក ចាប សក្ខណា អាចកាន់ពាន Cambodian Idol រដូវកាលទី ៣ នេះបានរឺក៏អត់នោះ៕

Post a Comment