Update !!!! ពិតជាអាសូរណាស់ ម្ចាស់រថយន្តដែលបើកបុករះ កំពុងតែសង្គ្រោះបន្ទាន់ (មានវីដេអូ)
ភ្នំពេញ៖ នៅវេលាម៉ោងប្រមាណ ៥ រសៀលនាថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨ នៅចំណុចផ្លូវលេខ ១៥៦ កែងផ្លូវលេខ២៦៥ ក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក កាលពីម្សិលមិញនេះ គេឃើញមានប្រជាពលរដ្ឋតាមដេញវាយអ្នកបើកបរ និងវាយកម្ទេចរថយន្តទំនើបមួយគ្រឿងម៉ាក GAC ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 2AP-9719 ក្រោយពេលនេះបើកបរម្នាក់នេះបើកបុករះតាមផ្លូវពីម្តុំទួលសង្កែ ខណ្ឌទួលសង្កែ បើករត់គេចរហូតដល់ម្តុំពេទ្យលោកសង្ឃ ខណ្ឌទួលគោក ។ ជនរងគ្រោះជាអ្នកបើករថយន្ត ត្រូវបានគេស្គាល់ថា លោកបណ្ឌិត ស៊ុយ សារ៉េត សាស្ត្រាចារ្យ នៅសកលវិទ្យាល័យកម្ពុជា ហើយពេលនេះលោកកំពុងតែឋិតក្នុងស្ថានភាពសង្គ្រោះបន្ទាន់ ព្រោះតែស្ថានភាពត្រូវរបួសធ្ងន់ធ្ងរ។
បើតាមសាក្សីដែលបានឃើញ បានប្រាប់ឲ្យដឹងថា រថយន្តបង្កហេតុនេះបានបើកបុកគេដំបូងនៅម្តុំវត្តទួលអស់លោក ក្នុងខណ្ឌប្ញស្សីកែវ ហើយបន្តបើករត់គេចតាមផ្លូវរហូតដល់ម្តុំផ្សារធំថ្មី ជិះ២-៣ជុំនៅម្តុំផ្សារថ្មី ហើយបន្តបើករត់គេចតាមផ្លូវម្តុំផ្សារដេប៉ូ ក៏មានបុករះប្រជាពលរដ្ឋតាមផ្លូវផងដែរ ហើយមិនឈប់ក៏បន្តទៅម្តុំក្រោយមន្ទីរពេទ្យលោកសង្ឃ ក៏ត្រូវបានប្រជាពលរដ្ឋជិះម៉ូតូ ជិះម៉ូតជិត២០០គ្រឿង តាមទាន់នៅទីនោះ ត្រង់ចំណុចផ្លូវលេខ១៥៦ កែងផ្លូវលេខ២៦៥ ក្នុងសង្កាត់ទឹកល្អក់ទី២ ដោយសារតែរថយន្តនោះបែកធុងទឹក ទៅមុខមិនរួច ក៏ត្រូវប្រជាពលរដ្ននាំគ្នាយកដុំថ្មវាយឲ្យរងរបួសធ្ងន់តែម្តង និងកម្ទេចរថយន្ត ប៉ុន្តែត្រូវបានកម្លាំងនគរបាលខណ្ឌទួលគោក ជួយអន្តរាគមន៍ទាន់ និងបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្នុងលក្ខណៈរងរបួសជាទំងន់។ ជុំវិញគ្រោះថ្នាក់នោះគេពុំទាន់ដឹងថា មានមនុស្សប៉ុន្មានរងរបួសឡើយ ?។
ក្នុងនោះផងដែរបើតាម ប្រភពច្បាស់ការពីសមត្ថកិច្ចក្រុងបានឲ្យដឹងថា ពេលនេះសមត្ថកិច្ចកំពុងប្រមូលភស្តុតាង និង វីដេអូ ជនល្មើសដែលប្រើហឹង្សាវាយជនបង្ករគ្រោះថ្នាក់ចរាចរ ដើម្បីយកមកផ្ដន្ទាទោសតាមច្បាប់ ដើម្បីកុំឲ្យអំពើហឹង្សានេះក្លាយទៅជាទំលាប់ ។ ជុំវិញករណីខាងលើនេះ ប្រជាពលរដ្ឋមួយចំនួន គាំទ្រ និងចំណាត់ការសមត្ថកិច្ចដើម្បីតាមចាប់ជនល្មើសយកមកផ្ដន្ទាទោសតាមច្បាប់ ៕

Post a Comment