មិនគួរសោះ!!! ស្រីស្អាតម្នាក់ ជិះម៉ូតូបុកបង្កាន់ដៃស្ពាន រួចបានផ្លោងធ្លាក់ចុះទៅក្រោម បណ្តាលឲ្យស្លាប់បាត់ទៅហើយ
ខេត្តកណ្តាល៖ មានគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅវេលាម៉ោង០៦:២០នាទីយប់ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨ កាលពីម្សិលមិញនេះ នៅចំណុចលើស្ពានព្រែកក្ដាម (ស្ពានមិត្តភាព កម្ពុជា-ចិន) ភូមិទួលងោក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្ដាល ដោយគេឃើញនារីរូបស្រស់ម្នាក់ជិះម៉ូតូ Scoopy ពណ៍ស ពាក់ស្លាកលេខភ្នំពេញ 1GM-4651 មិនពាក់មួកសុវត្តិភាព ទៅបុកបង្កាន់ដៃស្ពាន រួចបានផ្លោងធ្លាក់ចុះទៅក្រោមស្ពានព្រែកក្តាម បណ្ដាលឲ្យមានមនុស្សរងរបួសធ្ងន់ ហើយត្រូវបានបញ្ចូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត្រសង្រ្គោះបន្ទាន់ ។
ក្រោយពីទទួលបានដំណឹងភ្លាម លោក ឈ្មោះ ជួន ផង់ ដែលជាឪពុកជនរងគ្រោះ បានទៅដល់មន្ទីរពេទ្យកាល់ម៉ែត្រហើយនៅវេលាម៉ោងជិត១១យប់ ថ្ងៃដដែលនេះ ហើយគាត់បញ្ជាក់ថាយុវតីរងគ្រោះពិតជាកូនស្រីគាត់មែន ឈ្មោះ ជួន សិលា អាយុ២១ឆ្នាំ តែអកុសលកូនស្រីគាត់បានដាច់ខ្យល់ស្លាប់នៅមន្ទីរពេទ្យបាត់ទៅហើយ។

សាច់ញាតិជនរងគ្រោះបានប្រាប់ឲ្យដឹងទៀតថា យុវតីរងគ្រោះ ទើបមកពីស្រុកកំណើត ដើម្បីចូលរួមបុណ្យបច្ច័យបួនរបស់លោកយាយ ប៉ុន្តែពេលត្រឡប់មកវិញ បែរជួបរឿងអកុសលបណ្ដាលឲ្យស្លាប់បាត់បង់ជីវិតតាមផ្លូវបែបនេះ។
ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញ បានចុះធ្វើកំណត់ហេតុ ហើយសាកសពត្រូវវបានបញ្ជូនដល់ផ្ទះហើយ ដែលស្ថិតនៅក្នុងភូមិស្ទឹងស្ងួត ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង នាវេលាម៉ោង១៖៣០រំលងអធ្រាត្រឈានចូលថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨នេះ ដើម្បីឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកឯម៉ូតូត្រូវសមត្ដកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកពញាឮ រងចាំសាច់ញាតិយកឯកសារមកយកម៉ូតូវិញ៕

Post a Comment