Header Ads

ជូនពរឆាប់ជា!!! ពិតជាអាណិតណាស់ ប្អូនប្រុស ឡុង លីងគ័ង្គ ដោយកើតជំងឺមួយនេះ

មួយរយៈចុងក្រោយនេះ គេសង្កេតឃើញ ប្អូនប្រុស ឡុង លីងគ័ង្គ ដែលជាអតីតបេក្ខភាពកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក The Voice Kid Cambodia ហាក់កំពុងតែឡើងកូដយ៉ាងខ្លាំង ដោយសារគេតែងតែឃើញវត្តមានរបស់ប្អូនប្រុសឡើងច្រៀងតាមកម្មវិធីធំៗជាច្រើនទាំងនៅក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្ត ហើយថ្មីៗនេះថែមទាំងច្រៀងតាមពិធីមង្គលការទៀតផង។


មួយវិញទៀតជាមួយទឹកមុខដ៏មានប្រជាប្រិយមួយនេះរបស់ លីងគ័ង្គ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនរឹតតែស្រឡាញ់ប្អូនម្នាក់នេះកាន់តែច្រើនឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ ហើយក៏មានការជូនពរជាច្រើនដើម្បីឲ្យប្អូនប្រុសម្នាក់នេះកាន់តែល្បីថែមទៀត ដោយពួកគាត់ទាំងនោះចង់ឃើញការលូតលាស់របស់ក្មេងម្នាក់នេះខ្លាំងណាស់។ 


ស្រាប់តែកាលពីម្សិលមិញនេះ មានការភ្ញាក់ផ្អើលជាខ្លាំងបន្ទាប់ពីឃើញប្អូនប្រុស លីងគ័ង្គ បានបង្ហោះសារមួយថា៖ "សូមអរគុណលោកគ្រូពេទ្យដែលបានជួយព្យាបាលខ្ញុំ​ ខ្ញុំរលាកបំពង់ក​ តែបានធូរច្រើនហើយថ្ងៃនេះ។ លោកគ្រូថាខ្ញុំខ្វះជាតិដែក ទាល់តែហូបបន្លែបៃតងអោយបានច្រើន។ សុំទោសពុកម៉ែបងប្អូនផង​ បើខ្ញុំមិនបានតបសារ​ ដោយសារខ្ញុំជាប់រវល់រៀនសូត្រ​ សូមអធ្យាស្រ័យផងបាទ🙏🙏🙏"៕


































No comments