លោក ប៉ែ ចំរ៉ុង បង្ហោះសារមុននេះបន្តិច ពិតជាក្តុកក្តួលខ្លាំងណាស់ ដោយសារតែ...
ក្នុងឆាកជីវិតរបស់មនុស្សម្នាក់ពិតជាមានការសប្បាយ មានទុក្ខ មានបញ្ហា រៀងៗខ្លួន ដោយពេលខ្លះពួកគាត់ទាំងនោះមិនបានបង្ហាញចេញវាមកក្រៅទេ។ រីឯអ្នកខ្លះវិញបើឃើញគាត់កំពុងសប្បាយរីករាយហើយ មិនប្រាកដថាគាត់កំពុងតែមានក្តីសុខក្នុងខ្លួននោះដែរ អ្នកខ្លះគ្រាន់តែលេងសើចសប្បាយដើម្បីបំបាត់ទុក្ខតែប៉ុណ្ណោះ។
ជាក់ស្តែងមុននេះបន្តិចគេឃើញក្នុងហ្វេសប៊ុករបស់លោក ប៉ែន ចំរ៉ុង បានបង្ហោះសារខ្លីមួយប៉ុណ្ណោះ តែក្នុងអត្ថន័យនៅក្នុងនេះពិតជាមានន័យខ្លាំងណាស់ ដែលពោរពេញដោយមនោសញ្ចេតនា និងក្តីនឹករលឹកមនុស្សម្នាក់ជាខ្លាំង រហូតធ្វើឲ្យលោកមិនអាចទប់អារម្មណ៍ ក៏បង្ហោះសារមួយនេះឡើង ដោយលោកបានសរសេរថា៖ "គេមិនប៉ះពាល់ខ្ញុំ ខ្ញុំក៏មិនប៉ះពាល់គេគឺជាសន្តិភាព សួរថាខ្ញុំមានមនោសញ្ចេតនាអត់ ខ្ញុំថាខ្ញុំមាន តែអ្វីៗបានកំណត់រួចហើយ តើនឹកមនុស្សម្នាក់ខ្ញុំខុសមែនទេ? (និស្ស័យគង់ជួប)"។
បន្ទាប់ពីឃើញសារមួយនេះហើយ មានមិត្តរបស់លោកជាច្រើនបានបង្ហាញនូវអារម្មណ៍គាំទ្រ ដោយផ្តល់យោបល់ឲ្យលោកមានការព្យាយាម អ្វីៗនឹងបានសម្រេចជាក់ជាមិនខានទេ ដោយកុំអស់សង្ឃឹមឲ្យសោះ រីឯអ្នកខ្លះក៏បាន comment ផងដែរថា "បើមាននិស្ស័យ គឺគង់តែជួប"។ ហើយក៏មានអ្នកខ្លះមានការអាណិតអាសូរជាខ្លាំងពេលឃើញសារបែបនេះ៕






















Post a Comment