Header Ads

មកទៀតហើយ!!! លោក ម៉ៃ សុគន្ធ មករិះគន់លោក ប៊ុត សីហា ទៀតហើយ បន្ទាប់ពីឃើញលទ្ធផលពិនិត្យទឹកនោម

លទ្ធផលពិនិត្យទឹកនោមរបស់លោក ប៊ុត សីហា បានទទួលតាំងពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ មកម្លេស តែលោកមិនមានពេលវេលាក្នុងការបង្ហោះចេញដើម្បីឲ្យទស្សនិកជនអស់មន្ទិលសង្ស័យថាលោកជាប់ពាក់ព័ន្ធគ្រឿងញៀនមែនរឺក៏អត់ ទើបថ្ងៃនេះលោកបានបង្ហោះវាចេញមកព្រមទាំងសរសេរសារមួយចំនួនថា៖


"លទ្ធផល់​ដែលខ្ញំុបានទៅធ្វេី​​​​​តេទឹកនោម​​​ កាលពីថ្ងៃទី 12/03/2018 តែខ្ញុំមានទុក្ខធុរៈផ្ទាល់ខ្លួនរវល់ ចឹងអត់បាន Post ប្រាប់ពួកបងៗ ​អ្នកសារព៌តមានដែលនិយាយគ្មានការសាកសួរច្បាស់លាស់ពីបុគ្គលដែលមានឈ្មោះពាក់ព័ន្ធនៅក្នុងហេតុការនោះដូចជាខ្ញុំអីជាដេីម.. និយាយអោយស្រួលស្តាប់ម៉ង់ទៅគឺ​​ ,(ពួកអាពណ៍មានមិនពិត​ និង​ ពណ៍មានក៏មិនចំពណ៍មាន​​ គឺនិយាយអោយចំទៅ (មានតែនិយាយដេីមគេនឹងហែកកកេណ្ថ៍ដេីមគេសោះ)​ ផ្សាយចេញមក​​ ​​ដេីម្បីយ បព្ចេញ កំហឹងគុំគួនរបស់ខ្លួន ដែលមិនខ្វល់ពីអ្នកណាទាំងអស់..មិនខ្វល់ពីរឿងនោះពិត​ ពិតរឺក៏មិនពិត។ #សំខាន់អោយតែបាន​ បំផ្លាញ់អណគត់​ នឹង កេឈ្មោះមនុស្សម្នាក់ នោះ.. *(មាសសុទ្ធមិនខ្លាច់ភ្លេីងទេ)"


ដោយសារតែឃើញលទ្ធផលពិនិត្យដូចនេះហើយ ទើបធ្វើឲ្យលោក ម៉ៃ សុគន្ធ បង្ហោះសាររិះគន់ភ្លាមៗ ដោយលោកបានសរសេរសារមួយថា៖ "រឿងឡើងជិត1ខែហើយទើបមកពិនិត្យទឹកនោម 😂😂😂ចេះលេងប៉ាហុីទៀត ម្ចាស់ពានអើយ សារជាតិញៀន តែ3ថ្ងៃទៅមួយអាទិត្យ ពិនិត្យទឹកនោមគឺមិនឃើញទេ (តែមិនមែនមិនឃើញ លោកថារួចខ្លួនទេ បើសិនជាអ្នកញៀនហើយ គឺនៅតែជាញៀន គ្រាប់តែពិនិត្យមិនឃើញ ) បោកបានតែអ្នក មិនធ្លាប់ចូលសិក្ខាសាលាទេ អាអូន😂😂😂 «បើជាអ្នកញៀនមែនខ្ញុំមានវិធីពិនិត្យអោយឃើញ ធ្វើតាសឈាម💉»"


តើអ្នកទាំងអស់គ្នាយល់ឃើញយ៉ាងម៉េចដែរ ចំពោះការរិះគន់របស់លោក ម៉ៃ សុគន្ធនោះ?






























No comments