Header Ads

មានរឿងអ្វីហ្នឹង បានជាលោក អុិន សុភិន ដែលជាឪពុក ភិន សុដាលីស ពោលពាក្យថា មានគេចង់សម្លាប់ចៅរបស់គាត់តាំងពីនៅក្នុងផ្ទៃ ដូចនេះ

តាំងពីម៉ោង២ព្រឹក លោក អុិន សុភិន ដែលជាចាងហ្វាង​ផលិតកម្ម​មហាហង្ស​ បានបង្ហោះសារមួយដែលនិយាយខ្លាំងៗតែម្តង ជូនដល់ឪពុករបស់ចៅគាត់ ដែលបានបង្ហាញនូវអារម្មណ៍នៅតែខឹងជាខ្លាំង ចំពោះទង្វើររបស់ឪពុកម្នាក់នេះដែលមានបំណងចង់សម្លាប់ចៅរបស់គាត់ តាំងពីនៅក្នុងផ្ទៃម្លេស ដោយក្នុងនោះលោកបានសរសេរយ៉ាងច្បាស់ថា៖


"ចៅស្រីសំណប់ចិត្តរបស់តា ពេលនេះចៅមានអាយុ ០១ឆ្នាំ០៥ខែហើយ ចៅមានតំលៃមិនអាចកាត់ថ្លៃបានក្នុងជីវិតរបស់តា ចៅជាឱសថអាចព្យាបាលជំងឺមួយរយមុខរបស់តាអោយជា នឹងធ្វើអោយតាមានសេចក្ដីសុខបំផុតក្នុងជីវិត តាំងពីចៅនៅក្នុងពោះម្ដាយចៅរហូតដល់ពេលនេះ។ ចុះបើចៅធំដឹងក្ដីឡើងពេលដែលចៅដឹងថា:


-ឪពុករបស់ចៅជាឃាតករចង់សំលាប់កូនខ្លួនឯង ដោយអោយម្ដាយចៅទំលាក់កូនចោលតាំងពីចៅអាយុ៣ខែក្នុងពោះតើចៅមានអារម្មណ៏យ៉ាងណាចំពោះឪពុកម្នាក់នេះ?
-ឪពុកចៅធ្វើបាបម្ដាយចៅដោយរត់ចោលទាំងចៅនៅក្នុងពោះ៣ខែតើម្ដាយចៅលំបាកប៉ុណ្ណា?
-ឪពុកចៅដើរនិយាយប្រាប់គេថាពេលដែលចៅកើតមកនឹងមិនមានរូបកាយគ្រប់លក្ខណះទេដោយម្ដាយចៅជាមនុស្សមិនគ្រប់ទឹក ឆ្កួតមិនដឹងអី។


-ឪពុកចៅប្ដឹងទៅតុលាការដើម្បីលែងម្ដាយចៅនឹងមិនទទួលស្គាល់ចៅនៅមុខតុលាការពេលចៅអាយុ០៤ខែក្នុងពោះ ម្ដាយចៅខំអង្វរយ៉ាងណាក៏ឪពុកចៅមិនព្រម ពេលនោះចៅក៏ក្លាយជាទារកកំព្រាឪពុកតាំងពីពេលនោះមក ម្ដាយចៅខំកាត់កេរ៏កាត់ខ្មាស់លះបង់អ្វីៗគ្រប់បែបយ៉ាងដើម្បីឪពុកចៅតែទីបំផុតម្ដាយចៅបានត្រឹមតែទទួលភាពអាម៉ាស់នឹថោកទាបបំផុតនៅនឹងមុខតុលាការនឹងមុខមហាជនរាប់លាននាក់។ម្ដាយចៅប្រឹងតស៊ូលំបាកទាំងផ្លូវកាយផ្លូវចិត្តមកទល់ពេលនេះដើម្បីរូបចៅដោយត្រូវបក្យពួករបស់ឪពុចៅដើរនិយាយបរិហារកេរ្ត៏ខុសពីការពិតតើម្ដាយចៅឈឺចាប់ប៉ុណ្ណា?មានរឿងជាច្រើនទៀតដែលឪពុកចៅបានធ្វើមកលើម្ដាយចៅនិងរូបចៅផ្ទាល់។ ពេលដែលចៅបានដឹងទង្វើដ៏ថោកទាបរបស់ឪពុកចៅតើចៅមានអារម្មណ៏យ៉ាងណាចំពោះឪពុករបស់ចៅ?


ពេលនេះឪពុកចៅនិយាយថាគេស្រលាញ់ចៅ កូនសំណប់ចិត្តឪពុក ឪពុកនឹកកូនរកអ្វឺប្រៀបផ្ទឹមពុំបាន តើចៅយល់ឃើញនឹងមានអារម្មណ៏យ៉ាងណា?តើអាចទទួលស្គាល់ឪពុកនេះបានទេ? តាម្នាក់នេះនិងខំមើលចៅអោយបានល្អបំផុត។"




















No comments