Header Ads

ចេញមួយបទនេះល្បីបាត់!!! ទីបំផុតអ្នកនាង ខ្ញុង ដឹកដៃស្វាមី ច្រៀងលើកដំបូងក្នុងផលិតកម្មថោន ចំណែកទឹកដមសំនៀងវិញកប់ម៉ង (មានចម្រៀង)

អ្នកនាង​ ស្រេង សុកាន់ដា ហៅខ្ញុង ជាតារាកំប្លែងក្នុងក្រុមកំប្លែង CTN ដែលមាននាយ ពែកមី ជាប្រធានក្រុម មានឈ្មោះល្បីខ្លាំង ក្នុងវិស័យសិល្បៈកំប្លែង ចាប់តាំងពីកំឡុងឆ្នាំ២០១០មក។ ស្របទៅនឹងអាជីពជាតារាកំពុងកាក់កប តារាកំប្លែងស្រីល្បីឈ្មោះ ដែលទើបនឹងចាប់ដៃបង្កើតគ្រួសារថ្មី ជាមួយនាយ កៃដរ ដែលជាតារាកំប្លែងរួមក្រុមដែរនោះ ក៏បានចាប់យករបរបន្ថែមថ្មីមួយទៀត ដោយនាងឆ្លៀតធ្វើសាច់ក្រកលក់។


ក្រោយពេលដែលពួកគេទាំងពីរនាក់បានរួមរស់នៅជាមួយគ្នាកន្លងមក ហាក់ដូចជាមិនឃើញមានអ្វីដែលមិនល្អកើតឡើងចំពោះអ្នកទាំងពីរឡើយ តាមមើលប្រហែលជាមានសុភមង្គលហើយ ដោយពួកគេក៏មានមុខរបររបស់ខ្លួនជាមួយគ្នាថែមទៀត គឺដើរច្រៀងភ្លេងការ ព្រមទាំងទទួលធ្វើម្ហូបការ បុណ្យ និងពិធីផ្សេងៗផងដែរ ដើម្បីស្វែងរកចំនួលបន្ថែម ដើម្បីផ្គត់ផ្គង់ជីវភាពក្នុងគ្រួសារ ហើយក៏ទទួលបាននូវការគាំទ្រខ្លាំងគួរឱ្យកត់សម្គាល់ពីអតិថិជនផងដែរ។


ដោយឈានបានមួយជំហានទៀត ដែលធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលផងដែរនោះ អ្នកនាង ខ្ញុងក៏បានដឹកដៃស្វាមី ច្រៀងលើកដំបូងក្នុងផលិតកម្មថោនថែមទៀត ដោយបទមួយនេះមានចំណងជើងថា "កញ្ឆែតបោះទង" ដែលជាសំនៀងដើមរបស់ លោក ជា សាវឿន និង រស់ សេរីសុទ្ធា។ បន្ទាប់ពីបានស្តាប់ហើយ បានធ្វើឲ្យមហាជនកាន់តែភ្ញាក់ផ្អើលរឹតតែខ្លាំងឡើង ព្រោះសម្លេងរបស់ពួកគេទាំងពីរនាក់ គឺ អ្នកនាង ខ្ញុង និងលោក កៃដរ ជាស្វាមី ពិតជាមានសំនៀងពិរោះរណ្តំខ្លាំងណាស់ ហើយស៊ីចង្វាក់គ្នាថែមទៀតផង។ ដូចនេះដើម្បីជ្រាបកាន់តែច្បាស់ថាពិរោះយ៉ាងណានោះ សូមស្តាប់ទាំងអស់គ្នា៕























No comments