Header Ads

មើលសកម្មភាពក្រៅឆាកនេះហើយ បានដឹងថាលោក ព្រាប សុវត្ថិ ថើប ប៉ាច គីមមួយ មែនទែន រឺក៏កាត់ត (មានវីដេអូ)

កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ កន្លងទៅនេះ ផលិតកម្មរស្មីហង្សមាសបានបញ្ចេញ១បទទៀតហើយរបស់កំពូលតារាចម្រៀងជើងចាស់ដ៏ល្បីគឺលោក ព្រាប សុវត្ថិ ដោយលោកបានបកស្រាយបទចម្រៀង១បទក្រោមចំណងជើងថា "មាន់ស្រែបន្លែស្រស់"។ បទចម្រៀងមួយបទនេះ ពិតជាប្លែកអារម្មណ៍ខ្លាំងណាស់ដល់ទស្សនិកជនទាំងឡាយ ព្រោះតែការស្លៀកពាក់បែបបុរាណ ហើយក្នុងបទមួយនេះក៏បានបញ្ចូលជាមួយចាបុីដងវែងរបស់ខ្មែរផងដែរ។


បន្ទាប់ពីបានស្តាប់បទនេះរួចមកមានទស្សនិកជនជាច្រើនក៏បានបង្ហាញនូវអារម្មណ៍ផងដែរថា៖ "តាំងតែពីកុមារាចេះស្ដាប់ចម្រៀងសម័យដំបូងគឺជាបទរបស់លោកពូនេះហើយ បទ (គ្រប់គ្រាន់) ដល់ពេលឥឡូវខ្ញុំអាយុជាង20 លោពូនៅតែជាលោពូមិនថាអ្នកចម្រៀងច្រើនប៉ុណ្ណាក៏ដោយ ចង់និយាយថាលោកពូនៅតែខ្លាំង។" មានអ្នកខ្លះបានបន្តទៀតថា៖ "បទនេះល្អណាស់ ទំនងមែន បងវត្តិសម្ដែងចឹងសមណាស់ I love ❤️ PSV &RHM" ក៏មានអ្នកគាំទ្រផ្សេងទៀតបានឡើកឡើងថា៖ "បងព្រាប សុវត្តិ តែងខ្លូនជាតួដង្ខៅចឹងអីក៏សមម្លេះ"។ ហើយក៏នៅមាន comment ល្អៗជាច្រើនទៀតដែលយើងខ្ញុំមិនអាចលើកមកបញ្ជាក់ឲ្យអស់។ ដូចនេះដើម្បីចង់ដឹងច្បាស់ថាបទមួយនេះពិរោះយ៉ាងណានោះ សូមទស្សនាទាំងអស់គ្នា។


ក្នុងបទចម្រៀងមួយបទនេះអ្វីដែលធ្វើឲ្យទស្សនិកជន មានការចាប់អារម្មណ៍កាន់តែខ្លាំងនោះគឺត្រង់លោក ព្រាប សុវត្ថិ ថើប ប៉ាច គីមមួយ ដោយមានអ្នកខ្លះបាននិយាយថាគឺកាត់តទេ មិនមែនជាការពិតឡើយ ព្រោះមើលទៅស្រស់ៗពេក ហើយក៏មានអ្នកខ្លះក៏ថាវាជាការពិត។ ដូចនេះដើម្បីស្រាយចំងល់របស់បងប្អូនទាំងឡាយ សូមទស្សនាសកម្មភាពក្រៅឆាកនេះទៅ នឹងដឹងការពិតហើយ៕





































No comments