Header Ads

ស្រីស្អាតម្នាក់បានធ្វើរឿងស្ទើរតែមិនគួរឲ្យជឿ នៅព្រលានយន្តហោះអន្តរជាតិសៀមរាប

សៀមរាប៖ មានការឃាត់ខ្លួនជនជាតិស្ត្រីជនជាតិថៃម្នាក់ បានធ្វើឡើងនៅម៉ោង១០៖៤៥នាទី ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ នាព្រលានយន្តហោះអន្តរជាតិសៀមរាប។ ជនសង្ស័យឈ្មោះ NOYSIM ភេទស្រី អាយុ២៣ឆ្នាំ ជាមួយនឹងថ្នាំញៀន១,៦៩២ក្រាម។ ហើយស្ត្រីជាជនជាតិថៃម្នាក់ ត្រូវបាននគរបាលឃាត់ខ្លួននេះគឺពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនឆ្លងដែន ជិត២គីឡូក្រាម។


ក្នុងនោះផងដែរបើតាមការបញ្ជាក់ពី លោកឧត្តមសេនីយ៍ អ៊ុ អមរា បានឲ្យដឹងថា ការបង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែននេះ ធ្វើឡើងដោយមានបញ្ជាផ្ទាល់ ពីឧត្តមបណ្ឌឹត ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប លោកឧត្តមសេនីយ៍ត្រី ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប និងដោយចូលរួមមានសហការ កំលាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប នគរបាលច្រកទ្វារអន្តរជាតិខេត្តសៀមរាប និងគយរដ្ឋាករ ច្រកទ្វារអន្តរជាតិខេត្តសៀមរាប សម្របសម្រួល ដោយព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តសៀមរាប៕






















No comments