បទរបស់អ្នកនាង ពេជ្រ សោភា ល្បីទៀតហើយ រហូតផ្អើលដល់បរទេស២នាក់ ទ្រាំមិនបានក៏ចូលមករាំភ្លេតតែម្តង (មានវីដេអូ)
កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ គេឃើញផលិតកម្មរស្មីហង្សមាស បានបង្ហោះបទចម្រៀងមួយបទទៀតហើយ ដោយត្រឹមតែរយៈពេល១ម៉ោងដូចគ្នាសោះ មានអ្នកស៊ែរឡើងកប់តែម្តង រហូតដល់ទៅជាង ៤០០០ ឯណោះ។ បទច្រៀងមួយបទនេះ មានចំណងជើងថា "រាំមួយៗ" ដោយច្រៀងបីនាក់រួមគ្នាតែម្តងគឺ អ្នកនាង ពេជ្រ សោភា លោក STEP និងប្អូនប្រុស ពេជ្រ ថៃ ជាមួយកាយវិការប្លែកៗ និងទាក់ទាញខ្លាំងមែនទែន គ្រាន់តែលឺបទនេះភ្លាមពិតជាចង់រាំតែម្តង។
ដោយសារតែបទមួយនេះមានការចាប់អារម្មណ៍ជាខ្លាំង គេបានយកបទមួយនេះទៅរាំកម្សាន្តនៅសួនហាត់ប្រាណមួយកន្លែងក្នុងទីក្រុងភ្នំពេញ ដោយសារតែឃើញបទមួយនេះប្លែក ទើបធ្វើឲ្យបរទេសស្រី២នាក់ ទ្រាំមិនបានក៏ចូលមករាំជាមួយផងដែរ។ ដូចនេះដើម្បីជ្រាបកាន់តែច្បាស់ថា បទមួយនេះល្បីយ៉ាងណាទៅបានជាគេស៊ែរ និងយកមករាំ ដល់ថ្នាក់ល្បីបែបនេះនោះ សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៕



































Post a Comment