Header Ads

ល្បីទៀតហើយ នាង គន្ធា ចាប់ដៃគូជាមួយលោក អ៊ីណូ ទៅច្រៀងនៅបរទេស ក្នុងឱកាសចូលឆ្នាំខ្មែរខាងមុខនេះហើយ (មានចម្រៀង)

ប្អូនស្រីម្នាក់ឈ្មោះ នាង គន្ធា ដែលត្រូវបានមហាជនជាច្រើនស្គាល់ថាជា អតីតបេក្ខភាពក្នុងកម្មវិធីប្រឡងចម្រៀង លំដាប់ពិភពលោក Cambodian Idol រដូវកាលទី២ ដោយពេលនោះ នាងបានធ្វើឲ្យទស្សនិកជនជាច្រើននាក់មានការភ្ញាក់ផ្អើលជាខ្លាំង ជាមួយទឹកដមសំនៀងរបស់នាង ព្រមជាមួយការដាក់នូវមនោសញ្ចេតនាជាខ្លាំង ក្នុងបទចម្រៀងមួយដែលប្អូនស្រីម្នាក់នេះយកមកប្រឡងគឺបទ «ម៉ែ» ដែលបទចម្រៀងមួយនេះបានធ្វើឲ្យគណកម្មការ ឱក សុគន្ធកញ្ញា រហូតដល់ស្រក់ទឹកភ្នែកមិនដឹងខ្លួនថែមទៀតផង។


តែលទ្ធផលចុងក្រោយបង្អស់គឺនាងមិនបានជាប់ជ័យលាភីក្នុងកម្មវិធីមួយនេះឡើយ តែទោះជាយ៉ាងណាក្តី នាង គន្ធា ក៏បានក្លាយជាតារាចម្រៀងមួយរូបទៅហើយប្រចាំផលិតកម្មសាន់ដេ ទាំងនេះគឺដោយសារតែមានការជួយជ្រោមជ្រែង និងជួយនិពន្ធបទចម្រៀង ដោយតារាចម្រៀង និងអ្នកនិពន្ធ លោក អ៊ីណូ ផ្ទាល់តែម្តង។


ហើយស្រាប់តែពេលថ្មីៗនេះគឺរឹតតែមានការភ្ញាក់ផ្អើលជាខ្លាំងមួយ ក្រោយពេលបានដឹងថាបទចម្រៀងរបស់នាង មានការផ្ទុះឡើងសារជាថ្មីបន្ទាប់ពីបង្ហោះក្នុង Channel YouTube ផ្លូវការណ៍របស់ផលិតកម្មសាន់ដេ ដោយបទចម្រៀងមួយនេះមានចំណងជើងថា "បេះដូងចេះស្រវឹង" ហើយបទមួយនេះធ្វើការបង្ហោះតាំងពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៧ តែនៅតែពិរោះ ព្រមទាំងមានអ្នកទស្សនាសឹងតែនឹកស្មានមិនដល់ ដែលមានចំនួនរហូតដល់ជាង ២លាន ៨សែនដង គិតត្រឹមថ្ងៃនេះ។


ដោយសារតែភាពល្បីល្បាញ និងមានការគាំទ្រនេះហើយទើបធ្វើឲ្យ ម្ចាស់​បទ «​បេះដូង​ចេះ​ស្រវឹង​» រូបនេះ ​កំពុង​ត្រៀមខ្លួន​ចេញដំណើរ​ទៅ​ច្រៀង​នៅ​ប្រទេស​កូរ៉េ​ជាមួយ​តារាចម្រៀង​ប្រុស​រួម​ទ្រនំ​គឺ​លោក អ៊ី​ណូ ក្នុងឱកាស​ថ្ងៃបុណ្យចូលឆ្នាំខ្មែរ ខែមេសា ឆ្នាំ២០១៨ ឆាប់ៗ​ខាងមុខនេះ នេះជាការបញ្ជាក់យ៉ាងច្បាស់ក្នុងហ្វេសប៊ុករបស់លោក អ៊ីណូ ផ្ទាល់តែម្តង ដោយលោកបានសរសេរថា៖ "🙏🙏🙏🇰🇭 ត្រៀមខ្លួនជាមួយពួកយើងទាំងពីរនាក់ ជាមួយមហាសង្រ្កាន្ត ខ្មែរ នៅ កូរ៉េ 🤩 ឆ្នាំនេះនាំកូនខ្ញុំ ស្រីម៉ៅទៅសម្តែងនៅកូរ៉េម្តង 🤩🇰🇭" ។​


​ក្នុងនោះ ក៏មាន​អ្នកគាំទ្រ​ខ្មែរ​ជាច្រើន​ដែល​រស់នៅ​ប្រទេស​កូរ៉េ រីករាយ​យ៉ាងខ្លាំង​នៅពេល​បានឮ​ដំណឹង​នេះ និង នាំគ្នា​ត្រៀម​ទទួល​ស្វាគមន៍​វត្តមាន​តារាចម្រៀង​ប្រុស​-​ស្រី​ទាំងពីរ​ដួង​ខាងលើ​ដោយ​ក្ដីរំភើប ៕































No comments