ក្តៅៗ ថ្មីៗ!! មេធាវីលោកបណ្ឌិត ស៊ុយ សារ៉េត បានដាក់ពាក្យបណ្ដឹង ព្រមទាំងទាមទារសំណងការខូចខាតសរុប ១២០០ លានរៀល
មុននេះបន្តិច បើយោងតាមហ្វេសប៊ុករបស់លោក ផែង វណ្ណៈ បានបង្ហោះឯកសារមួយទាក់ទងការដាក់ពាក្យបណ្តឹងដោយក្នុងនោះបានបញ្ជាក់ថា៖ "មេធាវីលោកបណ្ឌិត ស៊ុយ សារ៉េត បានដាក់ពាក្យបណ្ដឹងជាផ្លូវការទៅស្នងការដ្ឋាននគរបាលរាជធានី ដើម្បីស្រាវជ្រាវចាប់ជនល្មើសមកផ្ដន្ទាទោសតាមច្បាប់ និងទាមទារសំណងការខូចខាតសរុប ១២០០ លានរៀល ។"
គួររំលឹកឡើងវិញផងដែរថា បុរសដែលបើករថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវ ចាប់ពីម្តុំទួលសង្កែ ខណ្ឌប្ញស្សីកែវ រហូតដល់ម្តុំមន្ទីរពេទ្យលោកសង្ឃ ហើយត្រូវបានប្រជាពលរដ្ឋ តាមវាយ និងបំផ្លាញរថយន្តនារសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨ម្សិលមិញនេះ មានឈ្មោះថា បណ្ឌិត ស៊ុយ សារ៉េត គឺជាសាស្ត្រាចារ្យបង្រៀននៅសាកលវិទ្យាល័យកម្ពុជា មានកូន២នាក់ ប្រុសម្នាក់ និងស្រីម្នាក់ ហើយបន្ទាប់ពីពិនិត្យឃើញស្ថានភាពជំងឺធ្ងន់ធ្ងរ លោកត្រូវបានក្រុមគ្រួសារ បញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យប្រទេសវៀតណាម តាំងតែពីយប់មិញ មិនទាន់មានបញ្ហាដល់អាយុជីវិតទេ។

ស្ថានភាពវិវត្តន៍ចុងក្រោយរបស់លោកបណ្ឌិត ស៊ុយ សារ៉េត នៅព្រឹកនេះគឺបានធូរច្រើនហើយ ។ លទ្ធផលស្គេនក្បាលមិនមានអ្វីគ្រោះថ្នាក់ទេ តែលោកត្រូវនៅសំរាកព្យាបាលយូរថ្ងៃទៀតដោយសារតែរបួសបាក់ធ្មេញស្ទើរអស់ របួសមាត់ របួសត្រចៀក របួសរាងកាយ របួសលើផ្ទៃមុខ ៕
Post a Comment