ឃើញសារដែលនាយ ហុងដា បង្ហោះញឹកញាប់នេះ បានធ្វើឲ្យមហាជនមានអារម្មណ៍អាណិតខ្លោចចិត្ត បន្ទាប់ពីភរិយាលោកស្លាប់ទៅ (មានវីដេអូ)
មានឃាតកម្មដ៏រន្ធត់មួយគឺ យកខ្សែឆ្នាំងអ៊ុតរឹតក សម្លាប់ លើជនរងគ្រោះឈ្មោះ ស៊ឹម ចន្ធី អាយុ១៩ឆ្នាំ ហៅស្រីអូន ត្រូវជាប្រពន្ធក្រោយរបស់ នាយ ហុងដា កាលពីយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧ កន្លងទៅនេះ នៅបន្ទប់ខុនដូ។ ជនដែលសម្លាប់នេះគឺជាកូនប្រុសបង្កើតរបស់នាយ ហុងដា តែម្តង ដោយរួមដៃជាមួយសង្សាររបស់ខ្លួន។
នៅរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ សាលាដំបូងរាជធានីភ្នំពេញ បានលើកយកសំណុំរឿង កូនប្រុសនាយហុងដា និងសង្សារដែលរួមគ្នាសម្លាប់ម្តាយចុង ប្លន់យកទ្រព្យសម្បត្តិ មកប្រកាសជាសាធារណៈ ដោយសម្រេចផ្ដន្ទាទោសកូនប្រុសនាយហុងដា ដាក់ពន្ធនាគារ៧ឆ្នាំ និងសង្សារផ្តន្ទាទោសដាក់ពន្ធនាគារ៥ឆ្នាំ ពីបទ «ឃាតកម្ម តាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ»។
ដោយក្តីអាលោះអាល័យប្រពន្ធ ដែលមានរយៈពេលជាង១ឆ្នាំទៅហើយនោះ នាយ ម្នាក់នេះគឺគេឃើញតែងតែបង្ហោះសារជាញឹកញាប់ដែលរាប់ចំនួនថ្ងៃដែលភរិយារបស់ខ្លួនបានស្លាប់ ដោយសារសរសេរថា៖
"ហុកសឹបថ្ងៃហើយដែលអូនឃ្លាតឆ្ងាយពីទ្រូងបងមនុស្សដ៍មានដំលៃអើយមិនវិលវិញទេ"
"97ថ្ងៃហើយដែលអូនឃ្លាតឆ្ងាយដ៍សែនឆ្ងាយចោលបងនិងកូនឃ្លាតដោយគ្មានថ្ងៃត្រឡប់វិញ"
"180សឹបថ្ងៃហើយដែលអូនឃ្លាតចាកឆ្ងាយពីទ្រូងបង កូនយើងវាចេះណាស់ បងនឹកអូនខ្លាំងណាស់"
"271ថ្ងៃហើយដែលអូនឃ្លាតចាកឆ្ងាយដ៍សែនឆ្ងាយចោយបងនិងកូន បងអូន"

គ្រាន់តែឃើញសារបែបនេះហើយបានធ្វើឲ្យមហាជនជាច្រើនបានសម្តែងនូវអារម្មណ៍ខ្លោចចិត្តជាខ្លាំង ព្រមជាមួយការអាណិត នេះហើយជីវិតព្រាត់ស្លាប់គឺបែបនេះ បើទោះអ្នកនៅរស់ក៏ចិត្តនៅតែអាលោះអាល័យដែរ។ ហើយស្ត្រីម្នាក់នេះ លោកហុងដាគោរពស្រឡាញ់ខ្លាំងណាស់ ដោយសារនាងជាមនុស្សល្អ ចេះយល់ចិត្ត ចេះថ្នាក់ថ្នម ចេះយល់ខុសត្រូវ និងមានចិត្តស្មោះថែមទៀតផង នេះបើតាមសម្តីរបស់នាយ ហុងដាប្រាប់បានធ្វើការសម្ភាសន៍បញ្ជាក់ប្រាប់៕
Post a Comment