Header Ads

តារាហ្វ៊េសប៊ុក KAKA ខ្មែរដែលរស់នៅអូស្ត្រាលី ទ្រាំលែងបានហើយទើប Live វីដេអូ និយាយរឿងគ្រោះថ្នាក់ចរាចរណ៍ (មានវីដេអូ)

មានមនុស្សជាច្រើនប្រហែលជាបានស្គាល់ហើយចំពោះនារីម្នាក់ដែលត្រូវបានគេស្គាល់គាត់ថា តារាហ្វ៊េសប៊ុក KAKA ខ្មែរដែលរស់នៅអូស្ត្រាលី ហើយកាលពីពេលថ្មីនេះគាត់ត្រូវបានគេចាត់ទុកថាជា វិរៈនារី បានចេញមុខមកជួយក្មេងប្រុសពីរនាក់ដែលរងគ្រោះដោយសារចោរប្លន់យកកាបូបលុយរបស់ពួកគេ នៅពេលនោះជនរង់គ្រោះទំាងពីរបានស្រែកអោយគេជួយ តែគ្មាននរណាម្នាក់ចេញមុខមកជួយពួកគេទំាងពីរនាក់ឡើយ ពេលនោះអ្នកទំាងពីរព្យាយាមស្រែកបន្តទៀត ក៏លឺដល់វិរៈនារី Kaka KH Australia នាងបានចេញមកជួយអ្នកទំាងពីរ ដោយនាងបានជួយរំុរបួស និងហៅឡានពេទ្យ ព្រមទំាងហៅប៉ូលីសអោយជួយដល់អ្នកទំាងពីរនាក់ ។


សម្រាប់ប៉ុន្មានម៉ោងមុននេះ តារាហ៊្វេសប៊ុករូបនេះក៏បានធ្វើការ Live វីដេអូ ដែលនិយាយពីរឿងរ៉ាវដែលកំពុងតែក្តៅខ្លាំងក្នុងប្រទេសកម្ពុជាយើង គឺទាក់ទងរឿងបញ្ហាគ្រោះថ្នាក់ចរាចរណ៍ដែលឈានដល់អំពើហឹង្សាដ៏សាហាវមួយ ដោយក្នុងនោះគាត់បាននិយាយថាគាត់ចូលចិត្តមើលអ្វីប្លែកៗ និងសាហាវ តែនៅពេលដែលគាត់ឃើញវីដេអូដែលបានប្រើអំពើហឹង្សាលើអ្នកបើករថយន្តមួយនេះគឺគាត់មិនបានមើលដល់ចប់ឡើយ ហើយ Kaka ក៏បានរៀបរាប់ជាច្រើនទៀតផងដែរតាមរយៈកាល Live វីដេអូដូចខាងក្រោមនេះ។


ក្នុងនោះផងដែរបើយោងតាមហ្វេសប៊ុកផ្លូវការណ៍របស់លោក ផែង វណ្ណៈ បានបង្ហោះសារមួយស្តីពីលទ្ធផលនៃការស្គេនក្បាលរបស់លោក បណ្ឌិត ស៊ុយ សារ៉េត ដោយក្នុងនោះលោក វណ្ណៈបានបញ្ជាក់យ៉ាងច្បាស់ថា៖ "ស្ថានភាពវិវត្តន៍ចុងក្រោយរបស់លោក​បណ្ឌិត​ ស៊ុយ​ សារ៉េត​ នៅព្រឹក​នេះ​គឺបានធូរច្រើនហើយ​ ។​ លទ្ធផលស្គេនក្បាលមិន​មានអ្វីគ្រោះថ្នាក់ទេ​ តែ​លោកត្រូវនៅ​សំរាកព្យាបាលយូរថ្ងៃទៀត​ដោយសារតែរបួសបាក់ធ្មេញស្ទើរអស់​ របួស​មាត់​ របួស​ត្រចៀក​ របួសរាងកាយ​ របួសលើផ្ទៃមុខ​ ។​"៕































No comments