Header Ads

ក្តៅៗ!!! ឧកញ៉ា ឌួង ឆាយ នឹងដកពាក្យបណ្តឹងនារី​ជា​អ្នកបម្រើ​ហើយ តែត្រូវមានលក្ខខណ្ឌមួយ (មានវីដេអូ)

កាលពីម្សិលមិញនេះគេឃើញក្នុងហ្វេសប៊ុកផេករបស់ឧកញ៉ា ឌួង ឆាយ បាន Live វីដេអូមួយដែលទាក់ទងនារីដែលជាអ្នកបម្រើម្នាក់ដែលបានវាយធ្វើបាបកូនប្រុសទាំងពីររបស់លោក ដោយពេលនេះលោកព្រមដកពាក្យបណ្តឹងវិញហើយ ព្រមទាំងលោក​នឹង​សុំ​អង្វរ​តុលាការ​ឱ្យនារីម្នាក់នេះ​បាន​ត្រឡប់​ទៅ​ស្រុក​កំណើត រួច​ទោស​មុន​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ​ខាង​មុខ​នេះ​ តែក្នុងនោះលោកសុំឲ្យនារីម្នាក់នេះចេញ live វីដេអូ ផងដែរ ដើម្បីឲ្យនារីម្នាក់នេះ បកស្រាយ​ពី​ទ​ង្វើ​រ និង​សកម្មភាព​របស់​ខ្លួន ដែល​បាន​ធ្វើ​មក​លើ​កូនគាត់។


គួររំលឹកឡើងវិញផងដែរថា នាង អ៊ុំ សុផាន់ណា ត្រូវបានលោកឧកញ៉ា ឌួង ឆាយ ឃាត់ខ្លួននៅពេលថ្ងៃចូលឆ្នាំចិន ប្រគល់ឱ្យ​សមត្ថកិច្ចនគរបាលខណ្ឌសែនសុខ ចាត់ការតាមផ្លូវច្បាប់ ពាក់ព័ន្ធករណីប្រើអំពើហិង្សាវាយដំទៅលើកូនប្រុសតូចៗ​ របស់លោកពីរ​នាក់ជាច្រើនលើកច្រើនសារ និងចុងក្រោយនេះ នាងអ្នកបម្រើបានធ្វើទារុណកម្មវ៉ៃ និងក្តិចប្រដាប់ភេទ (ពងស្វាស) លើកូនប្រុសលោកបណ្តាលឱ្យហើមខុសប្រក្រតី។


នៅក្នុងដំណាក់កាលសមត្ថកិច្ចកំពុងចាត់ការលើសំណុំរឿងនេះ លោកឧកញ៉ា ឌួង ឆាយ ក៏បានបង្ហោះឃ្លីប​វីដេអូមួយតាមអាខោនហ្វេសប៊ុកឧកញ៉ា ឌួង ឆាយ រៀបរាប់សាច់រឿងនេះយ៉ាងលម្អិតជាច្រើននាទីផងដែរ ដែលមានខ្លឹមសារខឹងស្រ្តីឈ្មោះ អ៊ុំ សុផាន់ណា ជាអ្នកបម្រើយ៉ាងខ្លាំង។ ប៉ុន្តែជាមួយនឹងការខឹងនាងអ្នកបម្រើ លោកឧកញ៉ា ឌួង ឆាយ ក៏មានភាពអាណិតអាសូរដល់ឪពុកម្តាយ និងបងប្អូនរបស់នាង អ៊ុំ សុផាន់ណា ដែលបានទៅសំពះអង្វរដល់ផ្ទះ សុំការសណ្តោសប្រណីទោសឱ្យនាង។


តែលោកនៅមានការឈឺចាប់នៅពេលឃើញកូនប្រុសលោក ជាក្មេងមិនទាន់ដឹងអីសោះ និងជាក្មេងពិការសុខភាពទៀត ហើយគេទាំងពីរនាក់បានយំស្រែក នៅចំពោះមុខឪពុកម្តាយយ៉ាងដូច្នេះ សួរថាឪពុកម្តាយមានការឈឺចាប់ប៉ុណ្ណា៕































No comments