Header Ads

ក្តៅៗ!!! លទ្ធផលស្គេនក្បាលរបស់លោកបណ្ឌិត ស៊ុយ សារ៉េត បានបង្ហាញហើយ

ប្រហែល១ម៉ោងមុននេះគេឃើញក្នុងហ្វេសប៊ុកផ្លូវការណ៍របស់លោក ផែង វណ្ណៈ បានបង្ហោះសារមួយស្តីពីលទ្ធផលនៃការស្គេនក្បាលរបស់លោក បណ្ឌិត ស៊ុយ សារ៉េត ដោយក្នុងនោះលោក វណ្ណៈបានបញ្ជាក់យ៉ាងច្បាស់ថា៖ "ស្ថានភាពវិវត្តន៍ចុងក្រោយរបស់លោក​បណ្ឌិត​ ស៊ុយ​ សារ៉េត​ នៅព្រឹក​នេះ​គឺបានធូរច្រើនហើយ​ ។​ លទ្ធផលស្គេនក្បាលមិន​មានអ្វីគ្រោះថ្នាក់ទេ​ តែ​លោកត្រូវនៅ​សំរាកព្យាបាលយូរថ្ងៃទៀត​ដោយសារតែរបួសបាក់ធ្មេញស្ទើរអស់​ របួស​មាត់​ របួស​ត្រចៀក​ របួសរាងកាយ​ របួសលើផ្ទៃមុខ​ ។​"


បន្ទាប់ពីមើលឃើញអំពើព្រៃផ្សៃនេះ​ ឯកឧត្តម​នាយឧត្ដមសេនីយ៍​ ជួន​ សុវណ្ណ​ អគ្គស្នងការរង​ និង​ ជាស្នងការនគរបាលរាជធានី​ បានបញ្ជាអោយ​សមត្ថកិច្ច​តាមចាប់ខ្លួនជនបង្ករយកមកផ្ដន្ទារទោសតាមច្បាប់​ ។​ ចំណែកមេធាវីរបស់លោកបណ្ឌិត​ ក៏បាន​រៀបចំពាក្យបណ្ដឹងដាក់ចូលអោយ​សមត្ថកិច្ចចាត់ការជនល្មើសតាមច្បាប់ផងដែរ​។


គួររំលឹកឡើងវិញផងដែរថា បុរសដែលបើករថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវ ចាប់ពីម្តុំទួលសង្កែ ខណ្ឌប្ញស្សីកែវ រហូតដល់ម្តុំមន្ទីរពេទ្យលោកសង្ឃ ហើយត្រូវបានប្រជាពលរដ្ឋ តាមវាយ និងបំផ្លាញរថយន្តនារសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨ម្សិលមិញនេះ មានឈ្មោះថា បណ្ឌិត ស៊ុយ សារ៉េត គឺជាសាស្ត្រាចារ្យបង្រៀននៅសាកលវិទ្យាល័យកម្ពុជា មានកូន២នាក់ ប្រុសម្នាក់ និងស្រីម្នាក់ ហើយបន្ទាប់ពីពិនិត្យឃើញស្ថានភាពជំងឺធ្ងន់ធ្ងរ លោកត្រូវបានក្រុមគ្រួសារ បញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យប្រទេសវៀតណាម តាំងតែពីយប់មិញ មិនទាន់មានបញ្ហាដល់អាយុជីវិតទេ៕






















No comments