Header Ads

លោក វីល្លៀម ទប់អារម្មណ៍លែងបានហើយ ក៏បាន Live វីដេអូ ទាក់ទងបញ្ហាគ្រោះថ្នាក់ចរាចរណ៍ដែលឈានដល់អំពេីហឹង្សា

កាលពីម្សិលមិញនេះ លោក វីល្លៀម មិនអាចទប់អារម្មណ៍បានឡើយទាក់ទងបញ្ហាមួយដែលកំពុងតែកើតឡើង និងក្តៅគគុកទាក់ទងរឿងបញ្ហាគ្រោះថ្នាក់ចរាចរណ៍ដែលឈានដល់អំពើហឹង្សាដ៏សាហាវមួយ ដោយក្នុងនោះលោកបានធ្វើការ Live វីដេអូដើម្បីធ្វើជាការបញ្ចេញនូវមតិយោបល់ខ្លះៗ ដោយក្នុងនោះលោក បានសរសេរខ្លះៗផងដែរថា៖ " សុំបញ្ចេញមតិទាក់ទងនឹងបញ្ហាសង្គម បញ្ហាគ្រោះថ្នាក់ចរាចរណ៍ដែលឈានដល់អំពេីហឹង្សា , គ្មានលក្ខណៈមនុស្សធម៌ 😊 នឹងបញ្ហាខ្លះទៀតដែលក្លាយជាជំងឺក្នុងសង្គមខ្មែររាំរ៉ៃពិបាកពិបាល"។


ក្នុងនោះផងដែរបើតាមប្រភពចុងក្រោយពីសាច់ញាតិជនរងគ្រោះ​ បានអោយដឹងថា​ លោកគ្រូ សុ៑យ សារ៉េត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យប្រទេសវៀតណាម។​ គាត់បានដឹងខ្លួនឡេីងវិញហេីយ រងគ្រោះធ្ងន់ មាត់​ និង​ ធ្មេញ ពេលនេះកំពុងរង់ចាំលទ្ធផលពិនិត្យខួរក្បាល​ពីគ្រូពេទ្យ​ ។


គួររំលឹកឡើងវិញផងដែរថា បុរសដែលបើករថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវ ចាប់ពីម្តុំទួលសង្កែ ខណ្ឌប្ញស្សីកែវ រហូតដល់ម្តុំមន្ទីរពេទ្យលោកសង្ឃ ហើយត្រូវបានប្រជាពលរដ្ឋ តាមវាយ និងបំផ្លាញរថយន្តនារសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨ម្សិលមិញនេះ មានឈ្មោះថា បណ្ឌិត ស៊ុយ សារ៉េត គឺជាសាស្ត្រាចារ្យបង្រៀននៅសាកលវិទ្យាល័យកម្ពុជា មានកូន២នាក់ ប្រុសម្នាក់ និងស្រីម្នាក់ ហើយបន្ទាប់ពីពិនិត្យឃើញស្ថានភាពជំងឺធ្ងន់ធ្ងរ លោកត្រូវបានក្រុមគ្រួសារ បញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យប្រទេសវៀតណាម តាំងតែពីយប់មិញ មិនទាន់មានបញ្ហាដល់អាយុជីវិតទេ៕






























No comments