Header Ads

ល្បីទៀតហើយ!!! គ្រាន់តែតុ កៅអី ដែល លោក បារ៉ាក អូបាម៉ា ធ្លាប់អង្គុយញុាំ ត្រូវបានគេយកទៅដាក់តាំងបាត់ មិនឲ្យគេប៉ះពាល់ទៀតផង (មានវីដេអូ)

កាលពីយប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦ កន្លងទៅជិត២ឆ្នាំទៅហើយនេះ គេឃើញអតីតប្រធានា ធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក អូបាម៉ា (Barack Obama) បានជួបទទួលទានអាហារពេលល្ងាច ជាមួយពិធីករទូរទស្សន៍ លោក Anthony Bourdain នៅរដ្ឋធានី Hanoi ប្រទេសវៀតណាម ។


ការសន្ទរនារបស់ពួកគេ ត្រូវបានធ្វើឡើងជាមួយនឹងការទទួលទានអាហារ ឈ្មោះជាភាសាវៀតណាម «bun cha» (មីសាច់ជ្រូកខ្វៃ) ហើយការសន្ទនានេះ នឹងត្រូវចាក់ផ្សាយ ក្នុងកម្មវិធី Parts Unknown ជាកម្មវិធីដំណើរកម្សាន្ត និងភ្លក់រសជាតិអាហារ របស់លោក Bourdain នៃស្ថានីយ៍ទូរទស្សន៍ CNN។ លោក Bourdain បានបង្ហោះលើគណនីរបស់លោកថា អាហារមួយពេលមួយឈុត ដែលលោកទទួលទាន​ ជាមួយលោក Obama មានតម្លៃត្រឹមតែ ៦ដុល្លារសហរដ្ឋអាមេរិកតែប៉ុណ្ណោះ។


«ជំនាញនៃការប្រើចង្កឹះរបស់លោកប្រធានាធិបតី គឺធ្វើបានល្អ» នេះបើតាមលោក Bourdain លើកឡើង។ លោកប្រធានាធិបតី Obama បានជួបជាមួយពិធីករទូរទស្សន៍ នៅចន្លោះកណ្តាលនៃដំណើរទស្សនៈកិច្ច ៣ថ្ងៃរបស់លោក នៅប្រទេសវៀតណាម ក្នុងគោលបំណងបង្កើនភាពជាដៃគូ សហរដ្ឋអាម៉េរិក ជាមួយវៀតណាម ខណៈឥទ្ធិពលរបស់ចិន កំពុងកើនឡើងនៅក្នុងតំបន់អាស៊ី។


ហើយអ្វីដែលបានធ្វើឲ្យមនុស្សជាច្រើនមានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ខ្លាំងបំផុតនោះគឺ រាល់ កៅអី តុ ស្លាបព្រា ចានចង្កឹះ ព្រមទាំងដបស្រាដែលលោក អូបាម៉ា និងលោក Anthony បានប្រើប្រាស់រួចហើយក៏ដោយ ក៏ត្រូវបានម្ចាស់ហាងរក្សាទុកក្នុងទូកញ្ចក់ដ៏ស្រស់ស្អាតផងដែរ ដោយមិនឲ្យនរណាម្នាក់ប៉ះពាលជាដាច់ខាត តែអាចថតរូបបាន។


ក្នុងនោះផងដែរអ្វីដែលបានធ្វើឲ្យមហាជនកោតសរសើរនោះគឺម្ចាស់ហាងមួយនេះពិតជាចេះរក្សាទុកនូវរបស់ដែលមានតម្លៃមួយប្រចាំហាងរបស់ខ្លួន ព្រមទាំងបានផ្តិរូបថតសកម្មភាពរបស់បុគ្គលទាំងពីរនេះចេញមក ហើយបិទពេញជញ្ជាំងហាងរបស់ខ្លួនថែមទៀតផងដែរ។ ហើយអ្វីដែលគួរឲ្យកត់សំគាល់កាន់តែខ្លាំងនោះ ពេលភ្ញៀវដែលចូលទៅញុាំនៅហាងមួយនេះ តែងតែថតរូបដែលម្ចាស់ហាងបានតាំងនេះផងដែរ៕


















































No comments